![]() |
ជាបឋម ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា ការទទួលរៀបចំ APEC ២០១៧ ជាកិត្តិយស ព្រមទាំងជាភារកិច្ចដ៏ធំធេង សម្តែងពី ទំនុកទុកចិត្តខ្ពស់របស់សហគមន៍អន្តរជាតិចំពោះវៀតណាម និងជាឱកាស ដើម្បី វៀតណាមអនុវត្តន៍ជាក់ស្តែង គោលមាគ៌ាកិច្ចការបរទេសរបស់ប្រទេសជាតិ។ ហេតុដូច្នេះបានជា វៀតណាមបានត្រៀមរៀបចំយ៉ាងហ្មត់ចត់ដោយប្រមូលផ្តុំការ ចូលរួមរបស់ប្រព័ន្ធនយោបាយនិងប្រជាជនទាំងមូល។ តាមនោះ ឆ្នាំ APEC វៀត ណាម សប្តាហ៍ជាន់ខ្ពស់ APEC ទទួលបានលទ្ធផលហួសពីការរំពឹងទុករបស់ បណ្តាប្រទេសសមាជិក APEC ក៏ដូចជាមិត្តភក្តិអន្តរជាតិផងដែរ។
វៀតណាមគូសសញ្ញាពិសេសក្នុងដំណើរការសហប្រតិបត្តិការ APEC
ប្រធានរដ្ឋ លោក Tran Dai Quang បានចាត់ទុកថា ជោគជ័យនៃសប្តាហ៍ជាន់ខ្ពស់ APEC ត្រូវបានបង្ហាញតាមរយៈតួរលេខជាក់លាក់។ ពោលគឺ ថ្នាក់ដឹក នាំខឿនសេដ្ឋកិច្ចសមាជិក APEC ទាំងអស់ ក្នុងនោះ មានថ្នាក់ដឹកនាំជួរមុខពិភព លោកដូចជា អាមេរិក ចិន រុស្ស៊ីនិងជប៉ុន គឺសុទ្ធតែមានវត្តមាននៅទីក្រុង Da Nang ផងដែរ។ ទីពីរ ជំនួបនិងការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំ APEC ជិត១០០ ដែលប្រព្រឹត្តទៅក្នុងឱកាសនេះ ជាសក្ខីភាព បញ្ជាក់នូវឋានៈរបស់តំបន់អាស៊ី-ប៉ា ស៊ីហ្វិកលើផែនទីនយោបាយ សេដ្ឋកិច្ចពិភពលោក ក៏ដូចជា ការសន្យាយ៉ាងខ្លាំងក្លារបស់ ខឿនសេដ្ឋកិច្ចសមាជិកក្នុងដំណើរការសហប្រតិបត្តិការ APEC។ ប្រ ការនេះបានអះអាងតួនាទីយុទ្ធសាស្ត្ររបស់វៀតណាមក្នុងតំបន់ក៏ដូច ជារបស់ប្រទេសសមាជិក APEC រួមទាំងថ្នាក់ដឹកនាំ APEC សម្រាប់ វៀតណាម។
រួមជាមួយគ្នានោះ សហគ្រាសចំនួន៤ពាន់អង្គភាពដែលចូលរួមបណ្តាព្រឹត្តិ ការនៃសប្តាហ៍ជាន់ខ្ពស់ APEC ជាតួរលេខឯតគ្គកម្ម ដែល បើកចេញយថាទស្សន៍ថ្មីអំពីកំណើនវិនិយោគ ពាណិជ្ជកម្ម និងធ្វើអាជីវកម្មសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងវៀតណាម។
មានឯកសារចំនួន៨បានអនុម័តនៅក្នុងសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ក្នុងនោះ សំខាន់បំផុតគឺសេចក្តីថ្លែងការណ៍ជាន់ខ្ពស់ Da Nang “បង្កើតកម្លាំង ចលករថ្មី រួមគ្នាពូនជ្រុំអនាគត” APEC បានសម្តែងនូវ សារខ្លំាងក្លាមួយ ស្តីពីការប្តេជ្ញារក្សាតម្លៃគោល គឺជម្រុញសេរីភាពពាណិជ្ជកម្មនិងវិនិយោគ និងគាំទ្រព្រព័ន្ធពាណិជ្ជកម្មពហុភាគី។
នាំមកឱកាសធំធេងសម្រាប់ប្រទេសជាតិ
មិនត្រឹមតែបញ្ជាក់នូវសមិទ្ធិដែលវៀតណាមទទួលបានក្នុងដំណើរការសហ ប្រតិបត្តិការ APEC ប៉ុណ្ណោះទេ សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ថែមទាំងរួមចំណែកសំខាន់ក្នុងការធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងរវាងវៀតណាមជាមួយប្រ ទេសសមាជិក។ ក្នុងឱកាសនេះក៏ប្រ ព្រឹត្តទៅដំណើរទស្សនកិច្ចជាផ្លូវការចំនួន៤ នៅវៀតណាមដែលក្នុងនោះមានដំណើរទស្សនកិច្ចមានចរិតលក្ខណៈប្រវត្តិ សាស្ត្រ។ អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping បានធ្វើដំណើរ ទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកដំបូង បន្ទាប់ពីមហាសន្និបាតលើកទី១៩ របស់បក្សកុម្មុយនិស្តចិន។ ប្រធានាធិបតីអាមេរិក លោក Donald Trump អញ្ជើញ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងអាណត្តិដំបូងរបស់ខ្លួន។ លើស ពីនេះទៅទៀត វៀតណាមក៏បានទទួលប្រធានាធិបតីជីលីនិងនាយករដ្ឋមន្ត្រី កាណាដាទៀតផង។
ការជួបសន្ទនា ជួបប្រាស្រ័យទ្វេភាគីជិត៥០ជំនួប រវាងថ្នាក់ដឹក នាំវៀត ណាម ជាមួយដៃគូក្នុងសប្តាហ៍ជាន់ខ្ពស់បាននាំមកនូវផលប្រយោជន៍ជាក់ស្តែង សម្រាប់កិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។ ពោលគឺកិច្ចព្រ ព្រៀងសហប្រតិបត្តិការចំនួន១២១មានតម្លៃជិត២០ពាន់លានដុល្លារត្រូវបាន ចុះហត្ថលេខា។ ក្រៅពីនោះ នេះក៏ជាឱកាសដើម្បីវៀតណាមឧទ្ទេសនាមជាមួយ មិត្តភក្តិអន្តរជាតិអំពីប្រទេសវៀតណាមមានសក្កានុភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ធ្វើអាជីវកម្ម និងទេសចរណ៍ជាដើម។
បញ្ចប់អត្ថបទនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាង ថា ជោគ ជ័យយ៉ាងត្រចះត្រចងនៃឆ្នាំ APEC ២០១៧ ជាពិសេសគឺសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ គឺដោយសារការស្រុះចិត្តគំនិតរបស់ប្រជាជនគ្រប់ស្រទាប់។ រួមជាមួយគ្នា នោះជាការគាំទ្រនិងសហប្រតិ បត្តិការជិតស្និទ្ធរបស់សមាជិក APEC ទាំងអស់ផងដែរ។ ជោគជ័យនេះបានបើកចេញគ្រាអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ៕

