សម័យសួរដេញដោលនិងឆ្លើយការសួរដេញដោល នៅសម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាម នីតិកាលទី១៤ ជារបៀបមួយក្នុងចំណោមរបៀបឃ្លាំមើលសំខាន់របស់រដ្ឋសភា បានបិទបញ្ចប់ថ្ងៃទី១៥ មិថុនា ក្រោយ រយៈពេល៣ថ្ងៃធ្វើការ។ បរិយាកាសពិភាក្សាយ៉ាងផុលផុស ប្រជាធិបតេយ្យ ពិសេសគឺការជជែកពិភាក្សានៅសម័យសួរដេញដោល ជាចំណុចលេចធ្លោត្រូវបានកត់សម្គាល់។ ប្រការគួរអោយចាប់អាមរម្មណ៍ នៅសម័យសួរដេញដោលលើកនេះគឺ ក្រៅពីរដ្ឋមន្ត្រី៤រូប ក្នុងបញ្ជីរាយនាមសួរដេញដោល នៅមានការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រី ដោយស្មារតីទទួលខុសត្រូវ ក្នុងបំណងទទួលមតិស្ថាបនា ដើម្បីដោះស្រាយបញ្ហានានាដែលអ្នកបោះឆ្នោត យកចិត្តទុកដាក់។
![]() |
នៅសម័យ សួរដេញដោលនិងឆ្លើយការសួរដេញដោល នៃសម័យប្រជុំលើកទី៣ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឆ្លើយការសួរដេញដោល។ បណ្ដាឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung , Vu Duc Dam, Vuong Dinh Hue និងរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្ម ក្រសួងគមនាគមនិងដឹកជញ្ជូន ប្រធានគណៈកម្មាធិការជនជាតិ អគ្គនាយកធានារ៉ាប់រងសង្គមវៀតណាម បានចូលរួមបំភ្លឺអត្ថាធិប្បាយ និងរាយការណ៍អំពីបញ្ហាទាក់ទិន និងឆ្លើយសំនួរសួរដេញដោលរបស់សមាជិកសភា។
ស្មោះត្រង់ ខ្លីនិងចំខ្លឹមសារ
ការដែលរដ្ឋសភាជ្រើសរើសខ្លឹមសារក្តាប់ជាប់ស្ថានភាពជាក់ស្ដែងចំនួន៤ដើម្បីសួរដេញដោល បានជួយអោយបណ្ដាសមាជិកពង្រីកស្មារតីសួរត្រង់ ហើយចំនឹងខ្លឹមសារ។ ក្នុងរយៈពេល៣ថ្ងៃ សួរដេញដោលនិងឆ្លើយការសួរដេញដោល មានសមាជិកសភាចំនួន១៩៦នាក់ដាក់សំនួរ។ លោក Duong Trung Quoc សមាជិកសភាមណ្ឌលខេត្ត Dong Nai បានវាយតំលៃថា៖
“ នេះជាសម័យប្រជុំលើកទី៣ និងជាសម័យសួរដេញដោលនិងឆ្លើយការសួរដេញដោលលើកទី២ របស់បណ្ដាសមាជិកសភា នីតិកាលទី១៤ ក្នុងនោះសមាជិកសភាថ្មីស្មើនឹង២/៣ ប៉ុន្តែបរិមាណសមាជិកចូលរួមសួរដេញ ដោល គឺច្រើនណាស់។ ខ្ញុំក៏បានចុះឈ្មោះ ប៉ុន្តែក៏មិនទាន់បានសួរដែរ។ នេះជាប្រការគួរអោយសប្បាយ។ ទីពីរគឺរយៈពេលបានបន្ថែម និងការសម្របសម្រួលសម័យសួរដេញដោលក៏បានល្អ។ ប្រការនេះបាននាំមកនូវប្រតិកម្មល្អ ពីព្រោះ នេះមិនគ្រាន់តែជាការសួរដេញដោលចំពោះសមាជិករដ្ឋាភិបាលប៉ុណ្ណោះទេថែមទាំង ប្រជាជនអាចឃ្លាំមើលបានសមាជិកសភាដែលបានជ្រើសតាំងទៀតផង។”
![]() |
រួមចំណែកក្នុងជោគជ័យនៃសម័យសួរដេញដោលនិងឆ្លើយការសួរដេញដោលលើកនេះគឺបរិយាកាសជជែកពិភាក្សារវាងបណ្ដាសមាជិកសភាក្នុងសាលប្រជុំ។ ក្នុង៣ថ្ងៃសួរដេញដោល បានមានសមាជិកសភាចំនួន៥៨រូបចូលរួមការជជែកពិភាក្សា។នេះជាចំណុចថ្មីដ៏ល្អ។ លោក Nguyen Van Hien សមាជិកសភាមណ្ឌលខេត្ត Lam Dong បានអោយដឹងថា៖
“ បណ្ដាសមាជិកសភាមានឱកាសពិភាក្សាអំពីបញ្ហានានា ជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ក្រសួងនិងស្ថាប័ននានា ដើម្បីនាំមកនូវដំណោះស្រាយល្អថែមទៀត ចំពោះការងារគ្រប់គ្រង បញ្ជាណែនាំខឿនសេដ្ឋកិច្ច។”
![]() |
ស្មារតីទទួលខុសត្រូវនិងបំណងទទួលមតិស្ថាបនា
ប្រការសំខាន់នាំមកនូវសម័យសួរដេញដោលប្រកបដោយប្រសិទ្ធភាព គឺការឆ្លើយសំនួររបស់សមាជិករដ្ឋាភិបាល។ ក្នុងរយៈពេល៣ថ្ងៃសួរដេញដោលនិងឆ្លើយការសួរដេញដោល ក្រៅពីរដ្ឋមន្ត្រីចំនួន៤រូប ក្នុងបញ្ជីរាយនាមសួរដេញដោល រដ្ឋមន្ត្រីនិងប្រធានស្ថាប័នទាក់ទិននោះ នៅមានការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រីចំនួន៤រូបទៀតផង។ សមាជិករដ្ឋាភិបាលបានទទួលខុសត្រូវ និងនាំចេញដំណោះស្រាយ ប្តេជ្ញាចិត្តផ្លាស់ប្តូរថ្មីស្ថានភាព នាពេលខាងមុខ។ ប្រការនេះ បានប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan កត់សម្គាល់ថា៖
“ រដ្ឋសភាបានកត់សម្គាល់នូវការស្មោះត្រង់ បំណងទទួលមតិស្ថាបនា ស្មារតីទទួលខុសត្រូវរបស់សមាជិករដ្ឋាភិបាល ក្នុងពេលឆ្លើយការសួរដេញដោល។ ទោះបីជានៅមានការលំបាក សាកល្បងជាច្រើន ក្តី ប៉ុន្តែរដ្ឋាភិបាល នាយករដ្ឋាភិបាល បណ្ដាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងប្រធានស្ថាប័ន បានខំប្រឹងប្រែងបញ្ជាណែនាំ ជំនៈពុះពារលើការកង្វះខាត អនខ្សោយ ដោះស្រាយការជំពាក់ជំពិនអោយទាន់ពេលវេលា ដើម្បីស្ថិរភាព និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។”
សួរដេញដោលនិងឆ្លើយការសួរដេញដោលបានបង្ហាញនូវសិទ្ធិឃ្លាំមើលរបស់រដ្ឋសភា។ នៅសម័យប្រជុំលើកនេះ ស្មារតីប្រជាធិបតេយ្យ បំណងទទួលមតិស្ថាបនា ការទទួលខុសត្រូវបានបន្តពង្រីកក្នុងសម័យសួរដេញ ដោល រួមចំណែកជំរុញការងារបញ្ជាណែនាំ គ្រប់គ្រងរបស់រដ្ឋាភិបាល ក្រសួង និងស្ថាប័នប្រកបដោយប្រសិទ្ធ ភាព រួមចំណែកសម្រេចគោលដៅ យថាទស្សន៍ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចក្នុងឆ្នាំ២០១៧៕



