វៀតណាមនិងសហភាពអឺរ៉ុប (EU) បានបញ្ចប់ជាផ្លូវការជំនួបចរចាស្តីពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីឆ្នាំ២០១៥។ យោងតាមសេចក្តីកំណត់របស់សហភាព អឺរ៉ុប (EU) នោះ ដំណើរការពិនិត្យលើបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ដូចជា EVFTA គឺត្រូវឆ្លងកាត់ពីរដំណាក់កាល។

ឯកអគ្គរដ្ឋទូត លោក Bruno Angelet ក្នុងសន្និសីទកាសែត (រូបថតៈ ven.vn)

ដំណាក់កាលទី១ គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់ EU នឹងពិនិត្យ លើគ្រប់ជ្រុងជ្រោយនៃកិច្ចព្រមព្រៀងនេះ សំដៅធានាព័ត៌មាននិងលក្ខណៈច្បាប់ ពេញលេញ។ ដំណាក់កាលទី២ គឺគណៈ កម្មាធិការពាណិជ្ជកម្មអន្តរជាតិនិងដាក់ជូន សភាអឺរ៉ុបដើម្បីអនុម័ត។

ប្រសិនបើទទួលបានការឯកភាពជាឯកច្ឆន្ទភាគច្រើននៅសភា អឺរ៉ុប គឺ EVFTA នឹងទទួលបានការអនុម័តនារដូវក្តៅឆ្នាំ២០១៨ខាងមុខ។ តាមនោះ ការ អនុម័តឬមិនអនុម័តលើកិច្ចព្រមព្រៀងនេះគឺទាម ទារការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរផងដែរ។

ការបោះជំហានជាសារវ័ន្ន

តាំងពីពេលដែលភាគីទាំងពីរបានបញ្ចប់កិច្ចចរចាអំពីកិច្ចព្រមព្រៀង EVFTA រហូតមកដល់ពេលនេះ វៀតណាមនិង EU មានជំនួបពិភាក្សាទ្វេភាគីជាច្រើន ដើម្បីស្វែងរកវិធីសាស្រ្តដោះស្រាយរាល់ការជំពាក់ជំពិន បង្កលក្ខណៈងាយ ស្រួលសម្រាប់ការចុះហត្ថលេខានូវឯកសារនេះ។ បច្ចុប្បន្ននៅមានបញ្ហាចំនួន៣ ដែលវៀតណាមត្រូវការដោះស្រាយ។ នោះគឺអនុម័តលើអនុសញ្ញាចំនួន៣របស់ អង្គការពលកម្មអន្តរជាតិ (ILO) ស្តីពីការធានាបរិយាកាសធ្វើពលកម្មសមភាព ធានាផលប្រយោជន៍យុតិ្តធម៌សម្រាប់កម្មករនិយោជិត។ បន្ទាប់មកគឺបញ្ហាបរិស្ថាន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ចុងក្រោយគឺបង្កឱកាសសម្រាប់បណ្តាអង្គការសង្គម អង្គការក្រៅរដ្ឋាភិបាល ក្រុមពិគ្រោះយោបល់នានា ក្នុងការពិគ្រោះយោបល់ជូន រដ្ឋាភិបាលក្នុងដំណើការប្រតិបត្តិ EVFTA។ ភាគីកំពុងពិភាក្សាយ៉ាងសកម្មដើម្បី ស្វែងរកឲ្យបានដំណោះស្រាយល្អបំផុតសម្រាប់ដោះស្រាយនូវបញ្ហាទាំងបីពោល ខាងលើ។

រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh (រូបថតៈ P.V)

ក្នុងពេលជាមួយគ្នានោះ ក្នុងដំណើរទស្សនកិច្ចនៅសហភាពអឺរ៉ុបនាពេលថ្មីៗនេះក្នុងរយៈពេលថ្ងៃទី១និងទី២ធ្នូរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម វៀតណាមលោក Tran Tuan Anh ភាគីទាំងពីរបានឯកភាពបន្តរាល់ការខិតខំប្រឹង ប្រែង ដើម្បីទទួលបានការឯក ភាពលើបណ្តាបញ្ហានៅសេសសល់នៃកិច្ចព្រម ព្រៀងនេះ។ តាមនោះ វៀតណាមនិង EU បានឯកភាព បែងចែកកិច្ចព្រមព្រៀង ជាពីរផ្នែក គឺពាណិជ្ជកម្ម វិនិយោគនិងយន្តការដោះស្រាយជម្លោះជាមួយគោល បំណងជម្រុញការចុះហត្ថលេខាយ៉ាងឆាប់ៗរាល់ខ្លឹមសារតាមដំណើរការដែល បានដាក់ចេញ តាមសមត្ថភាពនិងយន្តការច្បាប់របស់ EU។

ការវាយតម្លៃសកម្មពីសមាជិក EU

រាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ដើម្បីចុះហត្ថ លេខា យ៉ាងឆាប់ៗនូវកិច្ចព្រមព្រៀង EVFTA ត្រូវបានមជ្ឈដ្ឋានមន្ត្រី EU ទទួលស្គាល់។ ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មនៃសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Bruno Angelet បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋាភិបាលវៀតណាមបាន សកម្មក្នុងការបញ្ជាណែនាំឲ្យក្រ សួងស្ថាប័ននានានៃគណៈកម្មាធិការចម្រុះ វៀត ណាម-EU ដើម្បីត្រៀមរៀបចំជំហានចាំបាច់អនុវត្ត EVFTA នាឆ្នាំ២០១៨។ លោក ស្រី Marie-Christine Poncin អ្នកជំនាញការជាន់ខ្ពស់នៃខុទ្ទកាល័យគោលនយោ បាយពាណិជ្ជកម្មនិងយុទ្ធសាស្ត្រ ចំណុះអគ្គនាយកដ្ឋានរតនាគារ ក្រ សួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុបារាំងបានវាយតម្លៃថា៖

“ក្នុងកិច្ចព្រមព្រៀង EU-វៀតណាម មានវត្តមានការទាក់ទងផ្ទាល់ថ្មីរបស់ សហភាពអឺរ៉ុប ស្តីពីការគាំពារវិនិយោគ។ នោះជាសញ្ញាសរឲ្យឃើញមហិច្ឆតា របស់កិច្ចព្រមព្រៀងនេះ ព្រោះថា ប្រសិនបើប្រៀប ធៀបនឹងកិច្ចព្រមព្រៀងដទៃ ដែលអឺរ៉ុបចុះហត្ថលេខាជាមួយកូរ៉េខាងត្បូង គឺការទាក់ទង់ផ្ទាល់នេះមិនពិបាក ទេ ឬប្រៀបធៀបនឹងកិច្ចព្រមព្រៀងអឺរ៉ុប-សិង្ហបុរីគឺកិច្ចព្រមព្រៀងបានចុះហត្ថលេខាជាមួយវៀត ណាមមានមហិជ្ឆតាជាង”។

រីឯលោក Jean Francois Di Meglio ប្រធានមូលនិធិស្រាវជ្រាវទ្វីបអាស៊ីថា៖

“វៀតណាមកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយយើងខ្ញុំជឿជាក់ថា វៀតណាមនឹងបន្តទទួលបានការរីកចំរើនថែមទៀត ព្រោះកិច្ចព្រមព្រៀងនេះ នឹងបើកទ្វារទៅកាន់ពិភពលោក។ តាមនោះ ខ្ញុំសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹង បានចុះហត្ថលេខាយ៉ាងឆាប់ៗ”។

ក្នុងបរិបទដែលលទ្ធិគាំពារនិយមកំពុងកើនឡើង ការចុះហត្ថ លេខានិងអនុ ម័តលើ EVFTA មានអត្ថន័យធំធេងសម្រាប់ជម្រុញ ដំណើការសេរីភាវូបនីយកម្ម ពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងនេះនឹងនាំមកផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ទាំង វៀតណាម EU និងបណ្តាប្រទេសសមាជិក EU បង្កើតបុព្វបទតភ្ជាប់រវាង EU ជាមួយតំបន់អាស៊ីអាគ្នេយ៍និងអាស៊ី-ប៉ាស៊ីហ្វិក។ ការដែលវៀតណាមនិង EU កំពុងខិតខំប្រឹងប្រែងដោះស្រាយលើការជំពាក់ជំពិនមួយចំនួននឹងរួមចំណែក ដើម្បីកិច្ចព្រមព្រៀងនេះឆាប់បានចុះហត្ថលេខានិងអនុម័តជាឯកច័ន្ទផងដែរ៕