អង្គប្រជាជុំចូលរួមកិច្ចប្រជុំលំហាត់សមតាមប្រប័ន្ធវីដេអូនៅទីក្រុងហាណូយ (រូបថត៖ TTXVN)

កងកម្លាំងដែលចូលរួមក្នុងការហាត់សមនេះ រួមមានពេទ្យរយោធានៃបណ្តាប្រទេសសមាជិកអាស៊ាន មជ្ឈមណ្ឌលពេទ្យយោធាអាស៊ាន (ACMM) រួមទាំងតំណាងមជ្ឈមណ្ឌលឆ្លើយតបជាបន្ទាន់សម្រាប់ព្រឹត្តិការណ៍សុខាភិបាល សាធារណៈ (ចំណុះក្រសួងសុខាភិបាល) នៃបណ្តាប្រទេសសមាជិកអាស៊ាន និងពេទ្យយោធានៃបណ្តាប្រទេសសមាជិកអាស៊ាន+ ផងដែរ។ ការធ្វើលំហាត់សមនេះមានគោលបំណងវាយតម្លៃចំពោះបទពិសោធន៍ពេទ្យយោធានៃប្រទេសសមា ជិកអាស៊ាននីមួយៗក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 និងកំណត់ទំនាក់ទំនងរវាងពេទ្យយោធានិងកងកំលាំងផ្សេងៗទៀតជាដើមផងដែរ។

ថ្លែងមតិក្នុងពិធីលំហាត់សមនេះ លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានសង្កត់ធ្ងន់ថាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២០ វៀតណាមមានបំណងចង់ឲ្យបណ្តាប្រទេសសមាជិកអាស៊ាន+ សម្របសម្រួលគ្នានិងជួយគាំទ្រដល់បណ្តាប្រទេសសមាជិកអាស៊ានដើម្បីរួមដៃគ្នាជំនះពុះពារលើរាល់ការលំបាក និងទប់ស្កាត់ជំងឺរាតត្បាតសកលនេះឲ្យបានប្រសិទ្ធភាព ព្រមទាំងនាំមកនូវសុខសន្តិភាពដល់ប្រជាជននិងបង្កើនកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងបណ្តាប្រទេសនានាផងដែរ៕