គណប្រតិភូចូលរួមកម្មវិធី។ រូបថត៖ Lai Hoa/VOV

ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែតុលា ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ពិព័រណ៍នេះគឺជាព្រឹត្តិការណ៍ផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាមរហូតមកដល់បច្ចុប្បន្ន ដែលមានទំហំជាង ៣០០០ ស្តង់លើផ្ទៃដី ១០០.០០០ ម៉ែត្រការ៉េ ដោយមានការចូលរួមពីខេត្ត ក្រុងទាំង ៣៤ រួមជាមួយក្រសួង ស្ថាប័ន សាជីវកម្ម និងសហគ្រាសទាំងក្នុងនិងក្រៅប្រទេស។ ពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាជាង ១ លាននាក់ សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មរាប់ពាន់ កិច្ចសន្យា និងអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការវិនិយោគ ការផ្ទេរបច្ចេកវិទ្យារវាងសហគ្រាសក្នុងស្រុក និងបរទេស...។ អញ្ជើញថ្លែងនៅក្នុងពិធីបិទ នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ បានវាយតម្លៃថា៖

នាយករដ្ឋមន្ត្រី លោគ ហ្វាម មិញជីញ ថ្លែងសុន្ទរកថាបិទពិព័រណ៍សរទរដូវ លើកទីមួយ - ២០២៥។ រូបថត៖ ឡាយហ្វា/VOV

“ភាពជោគជ័យនៃពិព័រណ៍សរទរដូវលើកដំបូង ឆ្នាំ ២០២៥ គឺជាការបញ្ជាក់ថា ទីផ្សារវៀតណាមមិនត្រឹមតែមានភាពទាក់ទាញទាក់ទងនឹងទំហំ និងល្បឿនអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងជាគោលដៅសុវត្ថិភាព រួសរាយរាក់ទាក់ និងទាក់ទាញសម្រាប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសទៀតផង។ ពិព័រណ៍នេះគឺជានិមិត្តរូបនៃស្មារតីសាមគ្គីភាព និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍រួមរបស់ប្រជាជនវៀតណាមទាំងមូល ដែលបង្ហាញយ៉ាងច្បាស់អំពីជំនឿលើប្រទេសវៀតណាមដ៏ស្វាហាប់ ច្នៃប្រឌិត និងឆ្ពោះទៅអនាគត។ ភាពជោគជ័យនៃពិព័រណ៍មិនត្រឹមតែជាព្រឹត្តិការណ៍សេដ្ឋកិច្ច វប្បធម៌ និងការចែករំលែកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះដើម្បីបើកដំណើរថ្មី ដំណើរនៃការតភ្ជាប់ បំភ្លឺ និងផ្សព្វផ្សាយស្មារតីនៃការច្នៃប្រឌិត កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍយ៉ាងខ្លាំង ដោយសម្រេចបាននូវសេចក្តីប្រាថ្នានៃប្រទេសវៀតណាមដ៏រឹងមាំ វិបុលភាព អរិយធម៌ និងសុភមង្គលនៅក្នុងយុគសម័យថ្មី”

គណៈកម្មាធិការរៀបចំពិព័រណ៍សរទរដូវលើកទី១ - ២០២៥ បានលើកតម្កើងអង្គការ និងសហគ្រាស ចំនួន ៣០ ដែលមានស្តង់ផលិតផលលេចធ្លោ។ រូបថត៖ Lai Hoa/VOV

លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានឲ្យដឹងថែមទៀតថា តាមរយៈកម្មវិធី “សរទរដូវ នៃក្តីសង្ឃឹម - ចែករំលែកសេចក្តីស្រឡាញ់" គណៈកម្មាធិការរៀបចំបានទទួលថវិកាប្រហែល ៣១៦ ពាន់លានដុង (ប្រហែល ១២,៦ លានដុល្លារអាមេរិក) សម្រាប់ឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់នៅតំបន់ភាគកណ្តាលវៀតណាម។ នៅក្នុងពិធីបិទកម្មវិធីផងដែរ គណៈកម្មាធិការរៀបចំបានប្រគល់ប័ណ្ណសរសើរនិងលើកតម្កើងដល់លំហរតាំងពិព័រណ៍ប្រចាំតំបន់ចំនួន ៣០ សម្រាប់មូលដ្ឋាន សមាគម ឧស្សាហកម្ម សហគ្រាសក្នុងស្រុក និងអន្តរជាតិ៕