ពិធីបិទពិព័រណ៍សារទរដូវលើកទី ១ - ឆ្នាំ២០២៥ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ៣ ខែវិច្ឆិកា។ រូបថត៖ Vien Minh/VTC News

ពិព័រណ៍សារទរដូវ លើកទី ១ ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែតុលា ដោយមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅវៀតណាម។ ពិព័រណ៍នេះទាក់ទាញអ្នកទស្សនាជាមធ្យម ១០០.០០០នាក់ក្នុងមួយថ្ងៃ ដែលជាបរិមាណខ្ពស់បំផុតក្នុងចំណោមព្រឹត្តិការណ៍ផ្សព្វផ្សាយពាណិជ្ជកម្មក្នុងស្រុក។ ទំហំ និងចំនួនអ្នកទស្សនាលើសពីការតាំងពិព័រណ៍មុនៗនេះ បានបង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំងនៃផលិតផលវៀតណាម និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ចំពោះទំនិញក្នុងស្រុក។ សកម្មភាពជួញដូរនិងទិញទំនិញបានប្រព្រឹត្តទៅយ៉ាងអ៊ូអរ ដោយទទួលប្រាក់ចំណូលជាមធ្យម ៣០០ លានដុង/ស្តង់ទំនិញស្តង់ដារ/១០ ថ្ងៃ ជាមួយនឹងប្រាក់ចំណូលផ្ទាល់សរុបជិត ១.០០០ ពាន់លានដុង (៣៨ លានដុល្លារអាមេរិក)។ តម្លៃសរុបនៃការជួញដូរ កិច្ចសន្យា និងអនុស្សរណៈយោគយល់គ្នា (MoU) បានឈានដល់ជិត ៥.០០០ ពាន់លានដុង (ជាង ១៩ លានដុល្លារ) ដោយឡែកតំបន់តាំងពិព័រណ៍របស់មូលដ្ឋាននានា សម្រេចបានជិត ៥០០ ពាន់លានដុង (១៩ លានដុល្លារ)។ តួរលេខទាំងនេះបានបង្ហាញថា ពិព័រណ៍នេះមិនត្រឹមតែជាកន្លែងសម្រាប់ផ្សព្វផ្សាយផលិតផលប៉ុណ្ណោះទេ ថែមទាំងជា "វេទិកាជួញដូរពិតប្រាកដ" ដែលជួយសហគ្រាសស្វែងរកដៃគូ ពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ និងអភិវឌ្ឍន៍ទីផ្សារនាំចេញទៀតផង។ លោក Ngo Quang Quyet សហករណ៍ពាណិជ្ជកម្មនិងសេវាកម្ម Dak Lay ខេត្ត Quang Ngai បានមានប្រសាសន៍ថា៖ “នេះជាឱកាសដ៏ល្អមួយសម្រាប់សហគ្រាសក្នុងការផ្សព្វផ្សាយ និងឧទ្ទេសនាមផលិតផលដល់អ្នកប្រើប្រាស់ក្នុងស្រុកនិងបរទេស។ នេះក៏ជាឱកាសមួយដើម្បីសហការជាមួយសហគ្រាសជាច្រើនផងដែរ។ នាប៉ុន្មានថ្ងៃកន្លងមកនេះ យើងបានទំនាក់ទំនងជាមួយសហគ្រាសជាច្រើន ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាលក់ឱសថរុក្ខជាតិ និងកសិផលផងដែរ”។

ពិព័រណ៍នេះទាក់ទាញអ្នកទស្សនាជាមធ្យម ១០០.០០០ នាក់ក្នុងមួយថ្ងៃ ដែលជាបរិមាណខ្ពស់បំផុតក្នុងចំណោមព្រឹត្តិការណ៍ផ្សព្វផ្សាយពាណិជ្ជកម្មក្នុងស្រុក។ រូបថត៖ Nguyen Long/VOV

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ គណកម្មការរៀបចំបានរៀបចំសន្និសីទ សិក្ខាសាលា វេទិកាតាមប្រធានបទចំនួន ១១ ជ្រើសរើសស្តង់ទំនិញប្រចាំតំបន់ចំនួន ៣០ និងរៀបចំកម្មវិធីជួញដូរពាណិជ្ជកម្មអន្តរជាតិជាបន្តបន្ទាប់ ជាមួយសហគ្រាសមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន សិង្ហបុរី នូវែលសេឡង់ និងសហភាពអឺរ៉ុប; បានកត់ត្រាកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងអនុស្សរណៈយោគយល់គ្នាជាង ១០០ ដែលបានចុះហត្ថលេខា៕