ពិព័រណ៍សរទរដូវ គឺជាឱកាសមួយសម្រាប់អាជីវកម្មវៀតណាមក្នុងការចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្ម និងបង្កើនការនាំចូល និងនាំចេញនៅចុងឆ្នាំ (រូបថត៖ Ba Toan/VOV)

ជាពិសេស វគ្គតភ្ជាប់អន្តរជាតិជាច្រើនបានធ្វើឡើង ដោយមានការចូលរួមពីអាជីវកម្ម និងអង្គការផ្សព្វផ្សាយមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន សិង្ហបុរី នូវែលសេឡង់ និងសហភាពអឺរ៉ុប ការិយាល័យពាណិជ្ជកម្មបានទាក់ទាញការចាប់អារម្មណ៍ និងការវាយតម្លៃវិជ្ជមានពីដៃគូបរទេស។

យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម តម្លៃសរុបនៃការនាំចូល និងនាំចេញទំនិញក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៥ ត្រូវបានប៉ាន់ប្រមាណថា នឹងសម្រេចបានជាង ៦៨០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ក្នុងនោះ ការនាំចេញសម្រេចបានដល់ ៣៤៨,៧៤ ពាន់លានដុល្លារអាមេរិក ការនាំចូលបានឈានដល់ ៣៣១,៩២ ពាន់លានដុល្លារអាមេរិក។ ពិព័រណ៍រសរទដូវ លើកដំបូងដែលនឹងប្រព្រឹត្តទៅនៅត្រីមាសទីបួន គឺជាឱកាសមួយសម្រាប់សហគ្រាសវៀតណាម ក្នុងការចុះហត្ថលេខាលើកិច្ចព្រម្រៀងផលិតកម្ម និងបង្កើនការនាំចូល និងនាំចេញនៅចុងឆ្នាំនេះ ដោយខិតខំសម្រេចបាននូវគោលដៅដែលបានដាក់ចេញ។

អាជីវកម្មនូវែលសេឡង់សិក្សាអំពីដៃគូ និងអាជីវកម្មនៅឯពិព័រណ៍ (រូបថត៖ Xuan Lan/VOV)

លោក ភុង វ៉ាន់ ថាញ់ អតីតទីប្រឹក្សាពាណិជ្ជកម្ម ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសហ្វីលីពីន បានឲ្យដឹងថា៖ “ខ្ញុំបាននាំសហគ្រាសមួយចំនួន ជាពិសេសសហគ្រាសដែលមានបទពិសោធន៍អាជីវកម្មជាង ៧០ ឆ្នាំ មកកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកផលិតផលកសិកម្ម និងផលិតផលឧស្សាហកម្មជាច្រើននៅក្នុងប្រទេសវៀតណាម ដោយស្វែងរកឱកាសសហប្រតិបត្តិការជាមួយសហគ្រាសក្នុងស្រុក ដើម្បីពង្រីកការវិនិយោគ ព្រមទាំងស្វែងរកឱកាសវិនិយោគដើម្បីបង្កើតរោងចក្រសំដៅផ្តល់សេវាកម្មនៅក្នុងប្រទេសវៀតណាម។ បន្ទាប់ពីបានទៅទស្សនាស្តង់ទំនិញវៀតណាម ខ្ញុំបានរកឃើញថា ផលិតផលវៀតណាម ជាពិសេសផលិតផលកសិកម្ម មានការវេចខ្ចប់ដ៏ស្រស់ស្អាត និងគុណភាពល្អ។ ខ្ញុំគិតថា ទាំងនេះគឺជាសក្តានុពលដែលអាចទាញយកអត្ថប្រយោជន៍បានកាន់តែច្រើននៅក្នុងទីផ្សារហ្វីលីពីន”៕