ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២០ ខែមករា គណៈប្រតិភូទេសចរណ៍ CIS (សហគមន៍បណ្តាប្រទេសឯករាជ្យ) រួមមានតំណាងក្រុមហ៊ុនទេសចរណ៍ចំនួន ៦ នៅកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន បានទៅទស្សនា និងស្វែងយល់ពីវិស័យទេសចរណ៍នៅទីក្រុងដាណាង។ ការធ្វើដំណើរស្វែងយល់នេះសំដៅត្រៀមរៀបចំសម្រាប់ជើងហោះហើរពីទីក្រុង Astana (កាហ្សាក់ស្ថាន) និងទីក្រុង Almaty (អ៊ូសបេគីស្ថាន) ទៅកាន់ទីក្រុងដាណាង ដែលគ្រោងធ្វើនៅចុងខែមីនា។ មុននេះ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែមករា គណៈប្រតិភូ famtrip រួមមានតំណាង ២៥នាក់ នៃភ្នាក់ងារទេសចរណ៍ក្នុងប្រទេសហ្វីលីពីនបានមកពិនិត្យផ្លូវទេសចរណ៍ក្នុងទីក្រុងដាណាងនិងតំបន់ភាគកណ្តាល។ នេះជាសកម្មភាពក្នុងផែនការជំរុញការអភិវឌ្ឍជើងហោះហើរត្រង់ពីទីក្រុងម៉ានីល (ហ្វីលីពីន) ទៅកាន់ទីក្រុងដាណាង។
គណៈប្រតិភូ famtrip រួមមានតំណាងទីភ្នាក់ងារទេសចរណ៍ក្នុងប្រទេសហ្វីលីពីន មកពិនិត្យផ្លូវទេសចរណ៍ក្នុងទីក្រុងដាណាងនិងតំបន់ភាគកណ្តាល។ រូបថត៖ toquoc.vn |
បច្ចុប្បន្ន មន្ទីរទេសចរណ៍ទីក្រុង Da Nang កំពុងអនុវត្តសកម្មភាពជាច្រើន ដើម្បីផ្សព្វផ្សាយ រូបភាពទេសចរណ៍នាដើមឆ្នាំទៅកាន់ទីផ្សារអន្តរជាតិ៕

