ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al Hussein។ រូបថត៖ Viet Cuong/VOV

ក្នុងដំណើរព្រះរាជទស្សនកិច្ចនេះ ព្រះមហាក្សត្រហ្ស៊កដានី និងគណៈប្រតិភូបានដាក់កម្រងផ្កា និងចូលវិមានតម្កល់សព គោរពវិញ្ញាណក្ខណ្ឌលោកប្រធានហូជីមិញ; ដាក់កម្រងផ្កានៅស្តូបរំឮកវិញ្ញាណក្ខណ្ឌវីរជនពលី។

ប្រធានរដ្ឋលោក លឿងគឿង បានធ្វើជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបពិភាក្សាជាមួយព្រះមហាក្សត្រ Abdullah II Ibn Al Hussein។ អគ្គលេខាបក្ស លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានទទួលជួបជាព្រះមហាក្សត្រ Aហ្ស៊កដានី។

អគ្គលេខាបក្ស លោក តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al Hussein។ រូបថត៖ Van Diep/TTXVN

នៅក្នុងបណ្តាកិច្ចពិភាក្សា កិច្ចប្រជុំ និងទំនាក់ទំនងកម្រិតខ្ពស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាដោយចាត់ទុកថា វៀតណាម និងហ្ស៊កដានីមានភាពស្រដៀងគ្នាជាច្រើនអំពីឆន្ទៈមោះមុត និងការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិនិងរំដោះជាតិ; មានសក្តានុពលជាច្រើនដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពមិនត្រឹមតែសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ផលប្រយោជន៍របស់អាស៊ីអាគ្នេយ៍ និងតំបន់មជ្ឈិមបូព៌ាទៀតផង៕