ក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា គិតចាប់តាំងពីវេលាម៉ោង១៨ ថ្ងៃទី៦មិថុនាដល់វេលាម៉ោង ៦ថ្ងៃទី៧មិថុនា វៀតណាមបានកត់ត្រាករណី ឆ្លងកូវីដ ១៩ ក្នុងប្រទេសចំនួន៤៤ករណី។ ក្នុងនោះខេត្តBac Giang មាន ២៤ករណី Bac Ninh មាន៦ករណី ទីក្រុងហូជីមិញមាន១២ករណីដែលជាប់ ពាក់ព័ន្ធដល់ក្រុមផ្សព្វផ្សាយសាសនា Phuc Hung និងខេត្ត Ha Nam មាន ២ករណី។
រហូតមកដល់ពេលនេះ វៀតណាមបានព្យាបាលជាសះស្បើយ សម្រាប់អ្នកជម្ងឺកូវីដ ១៩ ចំនួន៣៣៦៨/ ៨៧៩១នាក់ ខណៈដែលអ្នកជម្ងឺ ស្លាប់មាន៥៣នាក់៕