ទិដ្ឋភាពកិច្ចប្រជុំ។ (រូបថត៖ VGP) |
នៅកិច្ចប្រជុំនេះ គណៈអចិន្រ្តៃយ៍នៃគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធ ប្រឆាំងជម្ងឺរាត ត្បាតកូវីដ ១៩ បានលើកសំណើរថា ក្រសួងសុខាភិបាលត្រូវការបញ្ជា ឲ្យខេត្ត ក្រុងនានាជំរុញល្បឿនដំណើរការសាកល្បង ការណែនាំប្រជាជនយក សំណាកធ្វើតេស្តដោយខ្លួនឯង បន្ទាប់នោះពង្រីកទ្រង់ទ្រាយ ឆ្ពោះទៅការផ្សព្វផ្សាយ ជូនប្រជាជនទាំងឡាយ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ករណីដែលជម្ងឺរាតត្បាត ផ្ទុះរាលដាលនៅក្នុងមណ្ឌលឧស្សាហកម្មជាច្រើន។
ពាក់ព័ន្ធដល់បញ្ហាវ៉ាក់សាំង យោងតាមរបាយការណ៍របស់ក្រសួងសុខា ភិបាលឲ្យដឹងថា តាមការគ្រោងទុកដល់ចុងឆ្នាំ២០២១ វៀតណាមទំនងជានឹងមាន វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ ៧០% នៃចំនួនប្រជាជនសរុប (ស្មើនឹង១៥០លានដូស) ប៉ុន្តែតាមអ្នកជំនាញជាច្រើនចាត់ទុកថា ត្រូវតែមានវ៉ាក់សាំង “កាន់តែឆាប់កាន់តែល្អ” ហើយល្អបំផុតគឺមុនខែតុលាឆ្នាំ២០២១។
នាល្ងាចថ្ងៃដដែល លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មការ ជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ ក៏បានដឹកនាំកិច្ចប្រជុំតាម ប្រព័ន្ធវីដេអូជាមួយខេត្ត Bac Giang និង Bac Ninh ផងដែរ។
នៅកិច្ចប្រជុំនេះ គណៈអចិន្រ្តៃយ៍នៃគណៈកម្មការជាតិដឹកនាំការបង្ការប្រយុទ្ធ ប្រឆាំងកូវីដ ១៩ បានវាយតម្លៃថា Bac Giang កំពុងដើរតាមទិសដៅត្រឹមត្រូវក្នុង ការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ព្រមទាំងចាំបាច់ត្រូវបន្តការត្រួតពិនិត្យនៅក្នុង សហគមន៍ ហើយនាំសហគ្រាសវិលត្រឡប់ទៅរកប្រតិបត្តិការឡើងវិញប្រកបដោយ សុវត្ថិភាពផងដែរ៕

