ប្រតិភូចូលរួមសន្និសីទបានថតរូបអនុស្សាវរីយ៍។ រូបថត៖ Ha Nam/VOV |
យោងតាមរបាយការណ៍ ក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលវៀតណាមបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញសិទ្ធិស្មើគ្នាសម្រាប់ស្ត្រីនិងបុរស តាមរយៈការសុក្រឹត្យប្រព័ន្ធច្បាប់។ ពីមូលដ្ឋាននៃគោលនយោបាយត្រូវបានសុក្រឹត្យជាបណ្ដើរៗ វៀតណាមសម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើននៅក្នុងការអនុវត្តជាក់ស្តែង ដែលបង្ហាញតាមរយៈវឌ្ឍនភាពលើសូចនាករអន្តរជាតិនិងសមិទ្ធផលក្នុងស្រុក ដូចជា៖ នៅឆ្នាំ ២០២៤ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៧២/១៤៦ ក្នុងសន្ទស្សន៍សមភាពយេនឌ័រសកល; សមាមាត្រនៃសមាជិកសភាស្ត្រីបានឈានដល់ ៣០,២៦% ដែលខ្ពស់បំផុតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក; ស្ត្រីស្រូបយក ៤៦,៨% នៃកម្លាំងពលកម្មជាតិ; សហគ្រាសដែលស្ត្រីធ្វើជាម្ចាស់ ស្រូបយក ២៨,២%។ល។ ថ្លែងនៅក្នុងសន្និសីទ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Nguyen Thi Ha បានសង្កត់ធ្ងន់ថា៖
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Nguyen Thi Ha។ រូបថត៖ Ha Nam/VOV |
“របាយការណ៍នេះ ក៏បានកំណត់ការសន្យាថ្មីដ៏ខ្លាំងក្លាជាង របស់វៀតណាមនៅក្នុងដំណាក់កាលបន្ទាប់នៃសមភាពយេនឌ័រនិងសិទ្ធិរបស់ស្ត្រី។ យើងក៏បានកោតសរសើរនិងទទួលស្គាល់កិច្ចសហប្រតិបត្តិការនិងការគាំទ្រដ៏មានតម្លៃរបស់ UN Women ដែលបានអមដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងដំណើរការបង្កើតរបាយការណ៍ ក៏ដូចជាការចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាវាយតម្លៃថ្នាក់តំបន់និងពិភពលោក លើការអនុវត្តវេទិកានេះ។ លទ្ធផលនៃការពិភាក្សាថ្ងៃនេះ ក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ក្រសួងមហាផ្ទៃ សុក្រឹត្យគោលនយោបាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងកៀរគរធនធាន ដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រ ដំណាក់កាល ២០២១-២០៣០និងរបៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព "ដោយមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ"៕
សេចក្តីប្រកាសនិងវេទិកាសកម្មភាពទីក្រុងប៉េកាំង ត្រូវបានអនុម័តនៅក្នុងសន្និសីទពិភពលោកស្តីពីស្ត្រីលើកទី៤ នៅទីក្រុងប៉េកាំង (ប្រទេសចិន) ក្នុងឆ្នាំ ១៩៩៥ ដោយមានការចូលរួមពីប្រទេសចំនួន ១៨៩ ដើម្បីប្តេជ្ញាអនុវត្តការយកចិត្តទុកដាក់ និងសិទ្ធិរបស់ស្ត្រីទូទាំងពិភពលោកនៅចុងសតវត្សរ៍ទី ២០។
របាយការណ៍ជាតិស្តីពីដំណើររយៈពេល ៣០ឆ្នាំ នៃការអនុវត្តវេទិកាសកម្មភាពទីក្រុងប៉េកាំងនៅវៀតណាមបានបូកសរុបពីវឌ្ឍនភាពរបស់វៀតណាមក្នុងការអនុវត្តគោលដៅនៃសេចក្តីប្រកាសនិងវេទិកាសកម្មភាពទីក្រុងប៉េកាំង ចាប់តាំងពីឆ្នាំ ១៩៩៥មក ហើយបានបង្ហាញពីការប្តេជ្ញាចិត្តនយោបាយរបស់វៀតណាមក្នុងការពន្លឿនការអនុវត្តការសន្យាអន្តរជាតិលើសមភាពយេនឌ័រ ស្របតាមរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕


