នេះជាការ សន្យាដែលត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមវីដេអូជាលើកដំបូងរវាង ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen និង នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe កាលពីថ្ងៃទី២៦ ឧសភា។ យោង តាមសេចក្ដីថ្លែងការណ៍រួមនៅកិច្ចប្រជុំនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិត្រូវការសហការគ្នាដើម្បីស្វែងរកឱសថព្យាបាល ពិសេសនិងវ៉ាក់សាំងបង្ការ Covid-19 ក៏ដូចជាធានាឲ្យមុខទំនិញនេះមានស្រាប់ហើយតម្លៃ សមស្របចំពោះប្រជាជនទាំងអស់។ សេចក្ដីថ្លែងការណ៍រួមនេះក៏ បានលើកច្បាស់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាង EU - ជប៉ុន នឹងដើរតួនាទីដ៏សំខាន់ក្នុងដំណើរការស្ដារឡើងវិញក្រោយពីជំងឺឆ្លង៕