សម័យប្រជុំលើកទី៣៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបើកនាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក ត្រិន ថាញមិន។ (រូបថត៖ daibieunhandan.vn) |
នាព្រឹកនេះផងដែរ លោកប្រធានរដ្ឋសភា និងអង្គប្រជុំទាំងមូល ក៏បានចំណាយ ពេលមួយនាទីធ្វើការស្មឹងស្មាធដើម្បីរំលឹក និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ ដែលបានពលីជីវិតក្នុងពេលបំពេញភារកិច្ចសង្គ្រោះ និងជំនះលើផលវិបាកនៃព្យុះ ទីហ្វុង Yagi; ព្រមទាំងបំផុសការជួយឧបត្ថម្ភសម្រាប់ប្រជាជនដើម្បីជំនះពុះពារលើ ផលវិបាកនៃព្យុះទីហ្វុង Yagi ផងដែរ៕

