ក្នុង​នោះ បច្ចេកវិទ្យា ២៥​G PON មាន​ល្បឿនជាក់ស្តែងឈានដល់ ២១ Gbps; ខណៈដែលបច្ចេកវិទ្យា ៥០G PON បាន​ឈានដល់ ៤១ Gbps​។ ជាមួយនឹងលទ្ធផលទាំងនេះ Viettel ក្លាយជាអ្នក​​ផ្តល់​សេវាអ៊ីនធឺណិត ដំបូងគេនៅវៀតណាមដែលបានសាកល្បងបច្ចេកវិទ្យា ultra-broadband ប្រកប​ដោយជោគជ័យ ដែល​ច្បាម​ជាប់​នឹង​ផែនទីបង្ហាញផ្លូវរបស់សាជីវកម្មទូរគមនាគមន៍ឈានមុខគេនៅ​លើពិភពលោក។

ការធ្វើជាម្ចាស់លើបច្ចេកវិទ្យាដូចជា ២៥G និង ៥០G PON ត្រូវបានរំពឹងថា នាំមកនូវតម្លៃជាក់​ស្តែងដល់អ្នកប្រើប្រាស់ និងអាជីវកម្ម។ ហេដ្ឋារចនាសម្ព័ន្ធនេះ អាចដោះសោសម្រាប់កម្មវិធីថ្មីៗ ដូចជា៖ វីដេអូ 8K កម្មវិធីការពិតពង្រីក (XR) ជាដើម។ សម្រាប់អង្គការនានា នេះត្រូវបានរំពឹងថា នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ដំណើរការម៉ូដែលរោងចក្រឆ្លាតវៃ ច្បាប់ចម្លងឌីជីថល ឬប្រតិបត្តិការឧបករណ៍ពីចម្ងាយតាម​ពេលវេលាជាក់ស្តែង ជាមួយនឹងភាពយឺតយ៉ាវស្ទើរតែកម្រិត​សូន្យ។

Viettel មិនបានប្រកាសពីពេលវេលាសម្រាប់ការអនុវត្តបច្ចេកវិទ្យានេះទេ ប៉ុន្តែបានបញ្ជាក់ថា បន្ទាប់ពីបានបញ្ចប់ការវាយតម្លៃប្រតិបត្តិការ ពួកគេនឹងផ្គត់​ផ្គង់សេវាកម្ម ultra-broadband ​ចាប់ពី ២០ Gbps ដល់ ៤០ Gbps សម្រាប់ក្រុមអតិថិជនជាក់លាក់ ទន្ទឹមនឹងនោះ បន្តស្រាវជ្រាវបច្ចេកវិទ្យាខ្ពស់ជាង​ដូចជា 100G PONជាដើម៕