ថ្លែងនៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា មូលដ្ឋានគ្រឹះនៃកម្លាំងរយៈពេលវែងរបស់ប្រទេសមួយ មិនត្រឹមតែស្ថិតក្នុងសក្តានុពលសេដ្ឋកិច្ច ឬកម្រិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាចម្បងបង្អស់ គឺស្ថិតនៅក្នុងជម្រៅនៃវប្បធម៌ ក្នុងចរិតលក្ខណៈរបស់ប្រជាជន និងសាមគ្គីភាពរបស់សហគមន៍។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា៖
«រួមគ្នារក្សាភាពសុខសាន្តរបស់ភូមិ រួមចំណែកដល់ស្ថិរភាពនៅមូលដ្ឋាន។ ដោយមានកិត្យានុភាព ការទទួលខុសត្រូវ និងមនោសញ្ចេតនាជិតស្និតជាមួយប្រជាជន សមមិត្ត ព្រឹទ្ធាចារ្យ និងបងប្អូន បន្តធ្វើជាគំរូ ដោយចលនាប្រជាជនមិនឱ្យស្តាប់ការញុះញង់ ប្រការខុសឆ្គង មិនឱ្យបំពានច្បាប់ និងមិនអនុញ្ញាតឱ្យធាតុអវិជ្ជមានជ្រៀតចូលសហគមន៍។ រក្សាភាពសុខសាន្តនៅក្នុងភូមិក៏រួមចំណែកដល់ការរក្សាស្ថិរភាពរួមរបស់ប្រទេសជាតិផងដែរ។ យើងនឹងរួមគ្នាផ្លាស់ប្តូរថ្មីការត្រិះរិះ និងវិធីធ្វើ ដើម្បីអភិវឌ្ឍមាតុភូមិ និងប្រទេសជាតិប្រកបដោយនិរន្តរភាព។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តចលនាប្រជាជនដើម្បីលើកកម្ពស់ស្មារតីនៃភាពខ្លួនទីពឹងខ្លួន ម្ចាស់ការឈានឡើង ខិតខំអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ លុបបំបាត់ទំនៀមទម្លាប់ហួសសម័យ និងកសាងជីវភាពស៊ីវិល័យ។ ការអភិរក្សវប្បធម៌ត្រូវផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអភិវឌ្ឍជីវភាពរស់នៅ ជាពិសេសទេសចរណ៍សហគមន៍ ដើម្បីឱ្យប្រជាជនអាចរក្សាអត្តសញ្ញាណផង និងបង្កើនប្រាក់ចំណូលផង។ តាមនោះ បង្កើតកម្លាំងចលករយៈពេលវែងសម្រាប់ការអភិរក្ស និងលើកកម្ពស់វប្បធម៌។ ការអភិវឌ្ឍមិនគ្រាន់តែជាការបន្ថែមរបស់ថ្មីៗនោះទេ ប៉ុន្តែថែមទាំងជាការអភិរក្ស និងលើកកម្ពស់តម្លៃល្អៗ ដែលមានស្រាប់ទៀតផង»៕
