នីតិវិធីសម្រាប់ការដាក់បញ្ចូលឯកសារដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាហាណូយត្រូវបានអនុវត្តបន្ទាប់ពីអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានចុះហត្ថលេខាលើសេចក្តីសម្រេចផ្តល់សច្ចាប័នលើអនុសញ្ញានេះ នៅថ្ងៃទី៧ ខែមេសា ដែលនាំវៀតណាមក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសទីបីនៅលើពិភពលោកដែលផ្តល់សច្ចាប័នលើអនុសញ្ញានេះ។ នៅក្នុងពិធីនោះ តំណាងការិយាល័យច្បាប់អង្គការសហប្រជាជាតិបានទទួលឯកសារផ្តល់សច្ចាប័នរបស់វៀតណាម នៅចំពោះមុខប្រធានការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងបទល្មើស(UNODC)។
នៅក្នុងពិធីដាក់ជូនឯកសារ ឯកអគ្គរដ្ឋទូត លោក ដូ ហ៊ុង វៀត បានសង្កត់ធ្ងន់ថា ការធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខានៅទីក្រុងហាណូយ និងការក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសបីដំបូងគេដែលផ្តល់សច្ចាប័នលើអនុសញ្ញានេះ ឆ្លុះបញ្ចាំងពីបំណងប្រាថ្នា និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការចូលរួមចំណែកយ៉ាងសកម្ម និងជាក់ស្តែងចំពោះដំណើរការនៃការនាំអនុសញ្ញានេះឱ្យចូលជាធរមាននិងអនុវត្ត រួមចំណែកដល់ការពង្រឹងកិច្ចសន្ទនាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទក្មើសតាមអ៊ីនធឺណិត និងបង្កើនសន្តិសុខតាមអ៊ីនធឺណិតនៅទូទាំងពិភពលោក។ លោកឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូវៀតណាម បានសម្តែងក្តីសង្ឃឹមថា អនុសញ្ញាហាណូយនឹងបន្តត្រូវបានផ្តប្រទេសជាច្រើនទៀតផ្តល់សច្ចាប័នយ៉ាងឆាប់រហ័ស ដោយតាមនោះ ប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាព។
មុននោះ នៅក្នុងខែតុលា ឆ្នាំ២០២៥ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ វៀតណាមបានសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ បានរៀបចំដោយជោគជ័យ ពិធីបើកសម្រាប់ការចុះហត្ថលេខាលើអនុសញ្ញា និងសន្និសីទកម្រិតខ្ពស់នៅទីក្រុងហាណូយ ដោយមានប្រធានបទ "ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត - ចែករំលែកការទទួលខុសត្រូវ - ឆ្ពោះទៅរកអនាគត" ដែលទាក់ទាញការចូលរួមពីថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់មកពីប្រទេស និងអង្គការអន្តរជាតិជាង ១១០។ ព្រឹត្តិការណ៍ដ៏ជោគជ័យពិសេសនេះបានសម្គាល់ជំហានថ្មីមួយទៅមុខក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើសន្តិសុខតាមអ៊ីនធឺណិត ខណៈពេលដែលបញ្ជាក់ពីជំហរ និងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ។
អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត គឺជាឧបករណ៍ច្បាប់អន្តរជាតិដំបូងគេដែលត្រូវបានអង្គការសហប្រជាជាតិអនុម័ត ដើម្បីបង្កើតក្របខ័ណ្ឌសកល ឯកភាព និងមានកាតព្វកិច្ចផ្លូវច្បាប់សម្រាប់ការបង្ការ ការស៊ើបអង្កេត និងចាត់ការពីបទឧក្រិដ្ឋតាមអ៊ីនធឺណិត។ អនុសញ្ញានេះរួមមានបទប្បញ្ញត្តិស្តីពីការធ្វើឱ្យបទឧក្រិដ្ឋនៃការវាយប្រហារតាមអ៊ីនធឺណិត ការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ យន្តការសម្រាប់ចែករំលែកទិន្នន័យ និងភស្តុតាងអេឡិចត្រូនិក ការធ្វើបត្យាប័ន ជំនួយផ្នែកច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការបច្ចេកទេស។ ក្នុងពេលជាមួយគ្នានេះ ឯកសារនេះសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើឱ្យមានតុល្យភាពរវាងសន្តិសុខតាមអ៊ីនធឺណិតជាមួយនឹងការការពារសិទ្ធិមនុស្ស ភាពឯកជន និងអធិបតេយ្យភាពជាតិ៕
