អញ្ជើញថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង បានស្នើឱ្យកម្លាំងប៉ូលីសព្រហ្មទណ្ឌជ្រួតជ្រាបនិងអនុវត្តន៍ជាក់ស្តែងរាល់គោលការណ៍ គោល​មាគ៌ា និងគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ជាពិសេស ទស្សនៈថ្មីអំពីសន្តិសុខនៃមហាសន្និបាតបក្សលើកទី១៤។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យកម្លាំងប៉ូលីសព្រហ្មទណ្ឌ ធ្វើការច្នៃប្រឌិតយ៉ាងខ្លាំងនូវការត្រិះរិះ និងការយល់ដឹងរបស់ខ្លួនអំពីសន្តិសុខ និងសណ្តាប់ធ្នាប់ ទាំងការបង្ការ និងបង្ក្រាបបទល្មើស ដើម្បីការពារជីវភាពដ៏សុខសាន្ត និងសុភមង្គលរបស់ប្រជាជន...។ ជាមួយគ្នានោះ ផ្តោតលើការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសាងហេដ្ឋារចនាសម្ព័ន្ធស្របគ្នា ទំនើប និងមានសុវត្ថិភាពខ្ពស់។ នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង បានសង្កត់ធ្ងន់ថា៖ «ខ្ញុំស្នើឱ្យកម្លាំងប៉ូលីសព្រហ្មទណ្ឌធ្វើជាគំរូ និងដើរឈានមុខក្នុងការអនុវត្តស្មារតីនៃសកម្មភាព "វិន័យនៃការទទួលខុសត្រូវ" "វិន័យនៃការអនុវត្ត" "ការជ្រើសរើសត្រឹមត្រូវ - ដាក់ពង្រាយយ៉ាងឆាប់រហ័ស - ធ្វើការចប់ចុងចប់ដើម - វាស់វែងតាមរយៈលទ្ធផលជាក់ស្តែង"; ប្តេជ្ញាកាត់បន្ថយបទល្មើសប្រកបដោយចីរភាព ស្របតាមបាវចនា "ម្ចាស់ការក្នុងការបង្កា​ប្រយុទ្ធពីដំបូង ពីចម្ងាយ ពីមូលដ្ឋាន"; យក​ការបង្ការធ្វើ​ជាមូលដ្ឋាន យុទ្ធសាស្ត្រ និងយូរអង្វែង។ ពង្រីកល្អ​ចលនា ប្រជាជនទាំងមូល​ការពារសន្តិសុខជាតិ ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស»​។

លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា កម្លាំងប៉ូលីសព្រហ្មទណ្ឌត្រូវបន្តពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម; ពង្រឹងតួនាទី និងឋានៈរបស់កម្លាំងប៉ូលីសព្រហ្មទណ្ឌវៀតណាមនៅក្នុងសហគមន៍ប៉ូលីសសកល៕