ADF 2026 មានប្រធានបទ៖ «កំណត់​រូបរាងអនាគត គ្រប់គ្រងអស្ថិរភាព» បានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា រៀបចំដោយក្រសួងការបរទេសទួរគី ក្រោមការឧបត្ថម្ភរបស់លោកប្រធានាធិបតី Recep Tayyip Erdogan ដើម្បីដោះស្រាយអស្ថិរភាពសកលតាមរយៈការពិភាក្សាកម្រិតខ្ពស់។ វេទិកាឆ្នាំនេះ បានប្រមូលផ្តុំប្រទេសជាង ១៥០ និងអ្នកចូលរួមជិត ៥០០០នាក់ រួមទាំងប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ២០រូប ជាមួយរដ្ឋមន្ត្រីចំនួន ៦១រូប។ វេទិកានេះមានវគ្គពិភាក្សាជាង ៤០ លើបញ្ហាសំខាន់ៗ រួមទាំងការរៀបចំរចនាសម្ព័ន្ធនយោបាយឡើងវិញ អស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការរិចរិលបរិស្ថាន និងវឌ្ឍនភាពបច្ចេកវិទ្យារំខានៗ។ ការពិភាក្សាក៏ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការសន្ទនា និងសាមគ្គីភាព ដើម្បីគាំទ្រដល់ប្រព័ន្ធសកលកាន់តែ​ទូលំទូលាយ និងមានប្រសិទ្ធភាពជាងមុន៕