រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា ការ​ចរាចរណ៍សម្រាប់នាវាពាណិជ្ជកម្មទាំងអស់ឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ត្រូវបានបើកទាំងស្រុងក្នុងអំឡុងពេលបទឈប់បាញ់។ ទោះជាយ៉ាងណាក៏ដោយ នាវាទាំងអស់ ត្រូវតែគោរពតាមការណែនាំដែលបានប្រកាសដោយអ៊ីរ៉ង់។

នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ ក៏បានប្រកាសថា ច្រកសមុទ្រ ហ័រមូស "បើកទាំងស្រុង និងត្រៀមខ្លួនជាស្រេច​សម្រាប់សកម្មភាព​ពាណិជ្ជកម្ម" ហើយបានបញ្ជាក់ថា ការហ៊ុំព័ទ្ធរបស់​កងទ័ពជើងទឹកប្រទេសនេះ នៅតែមានសុពលភាព ប៉ុន្តែប្រឆាំងនឹងអ៊ីរ៉ង់តែប៉ុណ្ណោះ រហូតដល់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវបានសម្រេចទាំង ១០០%។

ទាក់ទងនឹងប្រតិកម្មអន្តរជាតិចំពោះការបើកច្រកសមុទ្រ ហ័រមូស ឡើងវិញរបស់អ៊ីរ៉ង់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញសេចក្តីប្រកាសមួយនាយប់​ថ្ងៃទី ១៧ ​មេសា ដោយបញ្ជាក់ថា នេះជាជំហានវិជ្ជមាន និងត្រឹមត្រូវមួយ ដោយអំពាវនាវឱ្យគ្រប់ភាគីទាំងអស់គោរពយ៉ាងម៉ឺងម៉ាត់ចំពោះការសន្យារបស់​ខ្លួន ហើយសម្តែងក្តីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះបច្ចុប្បន្ននៅមជ្ឈិមបូព៌ា នឹងឈានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ពីអឺរ៉ុប មេដឹកនាំនៃប្រទេសជាច្រើន រួមទាំងចក្រភពអង់គ្លេស និងបារាំង ក៏បានចេញសេចក្តីប្រកាសស្វាគមន៍ចំពោះការបើកច្រកសមុទ្រ ហ័រមូស ឡើងវិញផងដែរ៕​