វៀតណាមមានអង្គភាពចំនួន ១៧ ដែលបានឈ្នះពានរង្វាន់ទេសចរណ៍អាស៊ាន។ (រូបថត៖ Vinh Phong/VOV5) |
លោក Tran Song Ha អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ha Giang ប្រធានគណៈប្រតិភូ (ទី ២ ពីខាងស្តាំ) និងគណៈប្រតិភូទទួលពានរង្វាន់។ (រូបថត៖ Vinh Phong/VOV5) |
សហគមន៍ចំនួន ១៦ កន្លែង ដែលត្រូវបានទទួលស្គាល់ជាភូមិ ទេសចរណ៍វប្បធម៌គំរូ៖
“នាបច្ចុប្បន្ន Ha Giang បានកសាងផែនទីបង្ហាញផ្លូវសម្រាប់ការវិនិយោគលើ ការកែលម្អ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ អភិរក្សតម្លៃវប្បធម៌ប្រពៃណី ស្ថាបត្យកម្ម លំនៅដ្ឋាន ការបង្រៀនរបរសិប្បកម្មប្រពៃណី និងបេតិកភណ្ឌវប្បធម៌អរូបីយ៍ កសាង គំរូទេសចរណ៍ពិសោធន៍ បណ្តុះបណ្តាលធនធានមនុស្ស ... ផ្តល់អាទិភាពដល់ការរួម បញ្ចូលធនធានទាំងអស់ ពីថវិកាក្នុងស្រុក កៀរគរថ្ងៃធ្វើការរបស់ប្រជាជន និងគម្រោង អភិរក្សវប្បធម៌ប្រពៃណី និងលើកកំពស់គុណភាពសេវាកម្មភូមិទេសចរណ៍វប្បធម៌ សហគមន៍ក្នុងខេត្ត Ha Giang ដល់ឆ្នាំ ២០២៥ និងប្រភពធនធានសង្គមផ្សេងៗទៀត។ សេវាកម្មហូមស្ទេនៅ Ha Giang កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង បំពេញតម្រូវការរបស់ភ្ញៀវ ទេសចរ។ ជាមួយនឹងកិត្តិនាមដ៏ថ្លៃថ្នូដែល Ha Giang ទទួលបាននោះ ខ្ញុំជឿជាក់ថា គុណភាពសេវាកម្មស្នាក់នៅទេសចរណ៍របស់ខេត្ត កាន់តែមានភាពប្រសើរឡើងៗ រួមចំណែកក្នុងការសម្រេចបាននូវគោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ៣,៥ លាននាក់នៅឆ្នាំនេះ”។
គណៈប្រតិភូវៀតណាមក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍អាស៊ានឆ្នាំ ២០២៥។(រូបថត៖ Vinh Phong/VOV5) |



