លោក Janos Boka បានសង្កត់ធ្ងន់ថា បើគ្មានកិច្ចព្រមព្រៀងបែបនេះទេ រដ្ឋាភិបាលហុងគ្រីនឹងគ្មានមូលដ្ឋានដើម្បីធ្វើការសម្រេចចិត្តបន្ថែមទៀតលើការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីឡើយ។ លក្ខខណ្ឌបំពេញបន្ថែមរបស់ ហុងគ្រីកើតឡើងចំពេលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងហុងគ្រី និងសហភាពអឺរ៉ុប (EU) ជុំវិញការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។

មុននេះ មេដឹកនាំសហភាពអឺរ៉ុបសង្ឃឹមថា នឹងបន្ធូរបន្ថយការប្រឆាំងរបស់ហុងគ្រី បន្ទាប់ពីគណៈកម្មការអឺរ៉ុប (EC) បានសន្យាថា នឹងគាំទ្រការចរចាដើម្បីបន្តផ្គត់ផ្គង់ឧស្ម័នរុស្ស៊ីទៅហុងគ្រីតាមរយៈអ៊ុយក្រែន បន្ទាប់ពីអ៊ុយក្រែនឈប់ដឹកជញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់ទឹកដីរបស់ខ្លួនកាលពីដើមឆ្នាំនេះ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសហុងគ្រី Péter Szijjártó បានចាត់ទុកថា ការពន្យាទណ្ឌកម្មណាមួយនឹងអាស្រ័យលើកិច្ចព្រមព្រៀងជាមួយរដ្ឋបាលអាមេរិកថ្មី៕