នៅចំពោះមុខការវិវត្តដ៏ស្មុគស្មាញនៃព្យុះ Kalmaegi ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos, Jr. បានបញ្ជាឲ្យពង្រីកការគាំទ្រដោយគ្រប់ទម្រង់ទាំងអស់ ត្រៀមខ្លួនជាស្រេចដើម្បីជួយសង្គ្រោះតំបន់ដែលរងផលប៉ះពាល់។ កម្លាំងប៉ូលីសហ្វីលីពីននាថ្ងៃទី ៥ វិច្ឆិកា បានដឹកនាំអង្គភាពនិងការិយាល័យនប៉ូលីសទាំងអស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង ឲ្យបង្កើនប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។ លើសពីនេះ មន្ត្រីនប៉ូលីសចំនួន ៩.០០០នាក់ និងរថយន្តសង្គ្រោះបន្ទាន់ជាង ៣០០ គ្រឿងត្រូវបានដាក់ពង្រាយដើម្បីជម្លៀស ជួយសង្គ្រោះ និងជួយឧបត្ថម្ភមនុស្សធម៌ដល់ប្រជាជនដែលរងផលប៉ះពាល់។

ទន្ទឹមនឹងនោះ កងទ័ពហ្វីលីពីនបានដាក់ពង្រាយទាហានចំនួន ១.៣១២នាក់ និងរថយន្តយោធាចំនួន ៣៤ គ្រឿងទៅកាន់តំបន់ដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដើម្បីជួយសហគមន៍ដែលរងផលប៉ះពាល់ និងគាំទ្រដល់ទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀតក្នុងបេសកកម្មទប់ទល់នឹងគ្រោះមហន្តរាយ៕