ប្រជាជនតម្រង់ជួរសម្រាប់ធ្វើតេស្តជំងឺ COVID – 19 (រូបថត៖ THX / TTXVN) |
អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺ COVID – 19 កំពុងថយចុះជាលំដាប់នៅអឺរ៉ុបខាងលិច ខណៈដែលស្ថានភាពជំងឺរាតត្បាតនេះ នៅរុស្ស៊ី និងអឺរ៉ុបខាងកើត នៅតែវិវឌ្ឍយ៉ាងស្មុគស្មាញ ។ ក្នុងពេលនោះ ស្ថានភាពជំងឺរាតត្បាតនៅអេស្ប៉ាញ អ៊ីតាលី បារាំង និងចក្រភពអង់គ្លេសគឺសុទ្ធតែមានសញ្ញាវិជ្ជមាន ពោលគឺ អេស្ប៉ាញមិនរកឃើញករណីឆ្លងជំងឺថ្មីជាលើកដំបូងក្នុងរយៈពេល ៣ ខែ ។ អ៊ីតាលី បារាំងនិងចក្រភពអង់គ្លេសបានរកឃើញចំនួនករណីស្លាប់ទាបជាងរយៈពេលកន្លងទៅ។
ក្នុងពេលនោះ នៅទ្វីបអាហ្វ្រិកវិញ ជំងឺរាតត្បាតបានឆ្លងរាលដាលដល់ប្រទេសចំនួន ៥៤ នៃ“ ទ្វីបខ្មៅ”នោះ។ តំបន់អាហ្រ្វិកខាងជើងគឺជាកន្លែងដែលរងផលប៉ះពាល់ដ៏គំហុកបំផុតក្នុងទ្វីបនេះ។ បន្ទាប់មកគឺតំបន់អាហ្រ្វិកខាងលិច និងតំបន់អាហ្វ្រិកខាងត្បូង ខណៈដែលតំបន់អាហ្រ្វិកខាងកើត និងអាហ្វ្រិកកណ្តាលគឺជាតំបន់ដែលរងផលប៉ះពាល់តិចតួចបំផុតដោយសារជំងឺរាតត្បាត COVID – 19៕

