ឥណ្ឌាជាប្រទេសដែលមានចំនួនករណីឆ្លងថ្មីច្រើនបំផុតក្នុងរយៈពេល២៤ម៉ោងកន្លងមក។ (រូបថត៖ Europe 1) |
ក្នុងរយៈពេល២៤ម៉ោងកន្លងមក លើទូទាំងពិភពលោកមានករណីឆ្លងថ្មីចំនួន ២៨៩.៥៧៩ ករណី ដែលត្រូវបានរកឃើញយ៉ាងច្រើនបំផុតនៅឥណ្ឌា (៥៣០០៩ ករណី) ប្រេស៊ីល (៤៤១៧៨ ករណី) កូឡុំប៊ី (២៧៨១៨ ករណី) រុស្ស៊ី (១៧៦១១ ករណី) ឥណ្ឌូនេស៊ី (១៣៧៣៧ ករណី) និងអាហ្វ្រិកខាងត្បូង (១៣១៥៥ ករណី)។ នៅសហរដ្ឋ អាមេរិក ដែលជាប្រទេសមានចំនួនអ្នកជម្ងឺនិងអ្នកស្លាប់ច្រើនជាងគេលើពិភពលោក បានកត់ត្រាករណីឆ្លងថ្មីចំនួន៤៤២២ករណីដែលនាំឲ្យចំនួនករណីឆ្លងសរុបនៅ ប្រទេសនេះឡើងដល់ជាង៣៤,៤លាននាក់ ក្នុងនោះករណីស្លាប់ចំនួនជាង៦១៧ ពាន់នាក់៕

