ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេសលោក Do Minh Hung។ រូបថត៖ TTXVN

លោក Do Minh Hung បានឲ្យដឹងថា ភាគីទាំងពីរត្រូវបានរំពឹងថា នឹងចុះហត្ថលេខានិងអនុម័តលើឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើនក្នុងវិស័យនយោបាយ - ការទូត សេដ្ឋកិច្ច - ពាណិជ្ជកម្ម វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនរវាងសាកលវិទ្យាល័យ និងសហគ្រាសនៃប្រទេសទាំងពីរក៏នឹងត្រូវបានចុះហត្ថលេខាផងដែរ ដោយបើកចេញឱកាសដ៏ធំធេងក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ ហិរញ្ញវត្ថុ - ធនាគារ និងសុខាភិបាល ដែលជាប្រៀបខ្លាំងរបស់អង់គ្លេស និងស្របតាមទិសដៅអភិវឌ្ឍន៍របស់វៀតណាម។

យោងតាមឯកអគ្គរដ្ឋទូត ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ពិសេស ដែលជាឱកាសសម្រាប់ភាគីទាំងពីរធ្វើការពិភាក្សា និងឯកភាពលើទិសដៅដើម្បីជំរុញ និងលើកកម្ពស់ទំនាក់ទំនងឡើងដល់កម្ពស់ថ្មីមួយក្នុងដំណាក់កាលខាងមុខ ពង្រឹងទំនុកចិត្តនយោបាយ និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណីដូចជា ពាណិជ្ជកម្ម-វិនិយោគ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា៕