នាយកក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្នុងរដ្ឋ Red Sea លោក Omer Issa Tahir បានឲ្យដឹងថា ការបាក់ទំនប់បានបំផ្លិចបំផ្លាញភូមិនានានៅជិតទីក្រុង Port Sudan របស់រដ្ឋនេះ។ បច្ចុប្បន្ននេះ មូលដ្ឋានត្រូវការអន្តរាគមន៍ជាបន្ទាន់ពីកងកម្លាំងជួយសង្គ្រោះ ដោយអាទិភាពកំពូលគឺការទៅដល់និងជម្លៀសប្រជាពលរដ្ឋដែលជាប់គាំងនៅទីតាំងខ្ពស់ដោយសារតែទឹកជំនន់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីការបាក់ទំនប់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមានទឹកជំនន់ បំផ្លិចបំផ្លាញភូមិក្បែរនោះ និងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជួបការលំបាក់។
ទំនប់នេះ ស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រនៅភាគខាងជើងនៃទីក្រុងកំពង់ផែ Port Sudan មានសមត្ថភាពអាងស្តុកទឹក ២៥ លានម៉ែត្រគូប និងជាប្រភពទឹកដ៏សំខាន់មួយសម្រាប់ទីក្រុង៕
