លោកអគ្គលេខាបក្ស To Lam អញ្ជើញថ្លែងសុន្ទរកថាបើកដ៏សំខាន់នៅឯសន្និបាត។(រូបថត៖ VOV) |
“ការបូកសរុបសេចក្តីសម្រេចចិត្តលេខ១៨ និងការរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធ នយោបាយ បានទទួលការយល់ព្រម ការគាំទ្រ និងការវាយតម្លៃខ្ពស់ពីកម្មាភិបាល បក្ខជន និងប្រជាជន។ ក្នុងដំណើរការអនុវត្តន៍ខ្លឹមសារក្រោមសមត្ថកិច្ចរបស់ការិ យាល័យនយោបាយ និងគណៈលេខានោះ វាត្រូវបានអនុវត្តន៍ភ្លាមៗតាមស្មារតី មជ្ឈិមមិនរង់ចាំថ្នាក់ខេត្ត ថ្នាក់ខេត្តមិនរង់ចាំថ្នាក់ស្រុក និងថ្នាក់ស្រុកមិនរង់ចាំថ្នាក់ មូលដ្ឋានឡើយ។ ជាក់ស្ដែងគឺនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យនយោបាយ និងគណៈលេខាក៏បានប្រកាសសេចក្តីសម្រេចស្តីពីមុខងារ ភារកិច្ច និងការរៀបចំ ក្បាលម៉ាស៊ីននៃគណៈកម្មាធិការបក្សចំនួន៣ អង្គភាពអាជីពចំនួន ៤ របស់បក្ស និង អង្គភាពនយោបាយសង្គមចំនួន ៦។ សរុបមក រហូតមកដល់ពេលនេះ ការងារជាច្រើន ត្រូវបានអនុវត្តន៍លើសពីវឌ្ឍនភាព ហើយធានាបាននូវទិសដៅត្រឹមត្រូវតាមការណែនាំ របស់មជ្ឈិម”។
សន្និបាតគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣។ (រូបថត៖ VOV) |
សន្និបាតគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃ ទី២៤ ខែមករា ឆ្នាំ២០២៥៕


