កម្មវិធីឆ្នាំនេះ មានប្រទីព ចំនួន ១៦ និងទូកកាហោវចំនួន៤ ចូលរួមសម្តែងដើម្បីបម្រើភ្ញៀវទេសចរណ៍និងប្រជាជន។ រូបថត៖ ថាច់ ហុង/VOV-តំបន់ដីសណ្តទន្លេ Cuu Long |
យោងតាមទស្សនៈរបស់ប្រជាជនខ្មែរ ពិធីបណ្តែតប្រទីព ស្ថិតក្នុងចំណោមសកម្មភាពមនៃពិធីបុណ្យអកអុំបុក ត្រូវបានបង្កប់ដោយជំនឿរបស់ប្រជាកសិករ និងពណ៌សាសនាដែលប្រជាជនខ្មែរចង់បង្ហាញពីការដឹងគុណចំពោះធម្មជាតិ ដែលបានប្រទានពរដល់ប្រជាជនឱ្យធ្វើអាជីវកម្មអំណោយផល រស់នៅដោយសន្តិភាព និងនាំមកនូវរបស់ល្អៗជាច្រើន។ ការសម្តែងបណ្តែតប្រទីព និងទូកកាហោវ មានគោលបំណងគោរពតម្លៃវប្បធម៌ប្រពៃណីដ៏ល្អ រួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌របស់ប្រជាជនខ្មែរ បំពេញតម្រូវការទទួលវប្បធម៌ខាងវិញ្ញាណសម្រាប់ប្រជាជនក្នុងសម័យកាលនៃសមាហរណកម្មនិងការអភិវឌ្ឍ។
លោក ង្វៀន មិញ ទួន អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ក្រុង កឹន ធើ ។ រូបថត៖ ថាច់ ហុង/VOV-តំបន់ដីសណ្តទន្លេ Cuu Long |
លោក ង្វៀន មិញ ទួន អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ក្រុង កឹន ធើ បានសង្កត់ធ្ងន់ថា៖ “ការសម្តែងបណ្តែតប្រទីព និងទូកការហោវគឺជាសកម្មភាពដ៏មានអត្ថន័យ និងសំខាន់សម្រាប់ប្រជាជនខ្មែរ ដោយបង្ហាញពីជំនឿ និងវប្បធម៌ប្រពៃណីដ៏ល្អ។ នៅឆ្នាំនេះ មន្ទីរក៏បានសម្របសម្រួលជាមួយវត្តអារាម និងមូលដ្ឋាននានា ដើម្បីចូលរួមក្នុងសកម្មភាពទាំងនេះ។ នៅឆ្នាំនេះមានទូកចំនួន ២០ គ្រឿងបានចូលរួម រួមទាំងទូក ការហោវចំនួន ៤ គ្រឿង និងប្រទីព ដើម្បីបម្រើប្រជាជន និងអ្នកទេសចរ នៅពេលមកដល់ក្រុង កឹន ធើ”៕


