ពិព័រណ៍នេះបានប្រមូលផ្តុំនូវស្តង់ទំនិញជាង ២០០ នៃសហគ្រាសចាប់ផ្តើមអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យា និងស្តង់ទំនិញជាង ១០០ ដែលបង្ហាញផលិតផលនវានុវត្តន៍ពីមូលដ្ឋាននានាទូទាំងប្រទេស។ ពិព័រណ៌នេះក៏បានទាក់ទាញស្តង់ទំនិញជាង ៤០ មកពីបណ្តាប្រទេស ដោយអះអាងពីកិច្ចសហប្រតិបត្តិការនិងការផ្ទេរបច្ចេកវិទ្យារវាងវៀតណាម និងពិភពលោក។ យោងតាមលោក Hoang Minh អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ស្តង់ទំនិញនៅ Techfest ឆ្នាំនេះត្រូវបានកែលម្អទាំងបរិមាណ និងគុណភាព។ ផលិតផលបច្ចេកវិទ្យាដែលដាក់តាំងបង្ហាញផ្តោតលើវិស័យជាច្រើន រួមទាំងផលិតផលដែលកំពុងដើរតាមនិន្នាការរបស់ទីផ្សារផងដែរ។
ក្នុងក្របខ័ណ្ឌនៃ TECHFEST VIETNAM ២០២៤ ក៏មានសកម្មភាពជាច្រើនដូចជា៖ ប្រកាសរបាយការណ៍វាយតម្លៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនវានុវត្តន៍របស់វៀតណាមឆ្នាំ ២០២៤; វគ្គផ្តាច់ព្រ័ត្រនៃការប្រឡងស្វែងរកទេពកោសល្យចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ជាតិ៕
