រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long ប្រគល់ភារកិច្ចដល់ក្រុមវេជ្ជបណ្ឌិតនិងអ្នកជំនាញចំនួន៣៥នាក់ដែលទៅជួយប្រទេសឡាវបង្ការប្រឆាំងនឹងជម្ងឺ កូវីដ ១៩។ (រូបថត៖ nhandan.com.vn) |
មុននោះ នាថ្ងៃទី៣ ខែឧសភា នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ Cau Treo – Nam Phao ខេត្ត Ha Tinh – Bolikhamsay បានប្រព្រឹត្តទៅពិធីប្រគល់-ទទួលសម្ភារៈ បរិក្ខារពេទ្យរបស់ក្រសួងការពារប្រទេសវៀតណាមជូនចំពោះក្រសួងការពារជាតិឡាវ និងពិធីទទួលក្រុមអ្នកជំនាញសុខាភិបាលនៃក្រសួងការពារប្រទេសវៀតណាម ដែល ទៅជួយប្រទេសឡាវប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ នៅទីនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Hung Thang អនុប្រធាននិងជាប្រធានសេនាធិការអគ្គស្នងការភស្តុភារ បាន ប្រគល់ជូនលោកឧត្តមសេនីយ៍ទោ Khamphet Sinaone ប្រធានអគ្គនាយកដ្ឋានភស្តុភា នៃកងទ័ពប្រជាជនឡាវនូវកញ្ចប់ជំនួយជាសម្ភារៈបរិក្ខារពេទ្យក្នុងតម្លៃសរុបចំនួន៣ពាន់លានដុងសំដៅចូលរួមចំណែកបង្ការទប់ស្កាត់ការផ្ទុះរាលដាលជម្ងឺកូវីដ ១៩ នៅ ឡាវ៕

