កញ្ចប់វ៉ាក់សាំងដើមដំបូងរបស់ Pfizer/BioNtech មកដល់ព្រលានយន្តហោះ Noi Bai។ |
ថ្លែងនៅពិធីទទួលវ៉ាក់សាំង លោកអនុរដ្ឋមន្រ្តី Truong Quoc Cuong បានសង្កត់ ធ្ងន់ថា ក្រសួងសុខាភិបាលមានបំណងចង់ឲ្យក្រុមហ៊ុន Pfizer ធានាដំណើរការផ្គត់ផ្គង់ វ៉ាក់សាំងបង្ការ កូវីដ ១៩ Comirnaty គ្រប់៣១លានដូសជូនវៀតណាមក្នុងឆ្នាំ២០២១ ព្រមទាំងពិចារណាបំពេញបន្ថែម ២០ លានដូសទៀត ក៏ដូចជាផ្ទេរប្រគល់បច្ចេកវិទ្យា ផលិតវ៉ាក់សាំងសម្រាប់វៀតណាមនាពេលខាងមុខផងដែរ។
តាមការគ្រោងទុក ក្នុងខែកក្កដា នឹងបន្តមានកញ្ចប់វ៉ាក់សាំងបង្ការកូវីដ ១៩ ផ្សេងៗរបស់ Pfizer មកដល់វៀតណាម៕

