កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៧។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា អាស៊ាន និងចិននឹងតភ្ជាប់គោលជំហរ និងទស្សនៈ ពង្រឹងនិងបង្កើនទំនុកចិត្តនយោបាយថែមទៀត សម្របសម្រួលយ៉ាងជិតស្និទ្ធ រួមចំណែកយ៉ាងសកម្មនិងមានការទទួលខុសត្រូវចំពោះសន្តិភាព សន្តិសុខ និងស្ថិរ ភាព បង្កើនការសន្ទនា ដោះស្រាយវិវាទដោយសន្តិវិធីនៅក្នុងតំបន់ រួមទាំង សមុទ្រ ខាងកើត ដើម្បីនាំសមុទ្រខាងកើតក្លាយទៅជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព យូរអង្វែង ឆាប់បញ្ចប់ការចរចាលើ ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាងជាក់ស្ដែង មានសុពលភាព ស្របតាម ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង លើកទី២៥។ (រូបថត៖ VOV) |
ថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យអាស៊ាន-កូរ៉េខាងត្បូង រួមចំណែក ប្រកបដោយការទទួលខុសត្រូវបន្ថែមទៀតចំពោះសន្តិភាព សន្តិសុខ ស្ថិរភាព និង វិបុលភាពក្នុងតំបន់; ជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយផ្តោត លើការតភ្ជាប់សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ ការអប់រំ និងបណ្តុះ បណ្តាល; ចាត់វិធានការកាន់តែខ្លាំងក្លា ដើម្បីលើកកម្ពស់កំណើនប្រកបដោយ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព ជាពិសេសសម្រាប់កម្លាំងចលករ កំណើនថ្មី៕


