លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា។ (រូបថត៖ VNA)
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា វៀតណាមគាំទ្រឥណ្ឌាក្នុងការបន្តអនុវត្តន៍គោលនយោបាយ "ធ្វើសកម្មភាពឆ្ពោះទៅ ទិសខាងកើត" ដោយបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងជាក់ស្តែងជាមួយអាស៊ាន។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VNA)
ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា លោកនាយករដ្ឋមន្ត្រីបានស្នើទិសដៅធំៗចំនួនបី។ ទីមួយ ពង្រឹងការតភ្ជាប់ សេដ្ឋកិច្ច លើកកម្ពស់គុណសម្បត្តិប្រៀបធៀប ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាពនិង បរិយាប័ន្នជាមួយគ្នា; លើកកម្ពស់តួនាទីរបស់សហគ្រាស ជាពិសេសសហគ្រាសធុន តូច និងមធ្យម; រៀបចំរចនាសម្ព័ន្ធក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-ឥណ្ឌាឡើងវិញ; ជំរុញ ខ្លាំងនូវការវិនិយោគលើបច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក បញ្ញាសិប្បនិម្មិត និងស៊ីមីកុងដុកទ័រ; ជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់ មេគង្គ-គង្គា ដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍។ ទីពីរ ពង្រីកការផ្លាស់ប្តូររវាងប្រជាជននិង ប្រជាជន កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ សុខាភិបាល វប្បធម៌ និងទេសចរណ៍; អភិវឌ្ឍន៍ធនធានមនុស្សដែលមានគុណភាពខ្ពស់; បង្កើនការផ្លាស់ប្តូរអ្នកប្រាជ្ញ និស្សិត និងអ្នកជំនាញក្នុងវិស័យកសិកម្មឆ្លាតវៃ បច្ចេកវិទ្យាបៃតង និងសន្តិសុខស្បៀងអាហារ។ ទីបី ជំរុញកិច្ចសហប្រតិបត្តិការសមុទ្រ ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្របៃតង និងប្រកបដោយចីរភាព; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន វិទ្យាសាស្ត្រ និងឧស្សាហកម្មសមុទ្រ; បន្តគាំទ្រជំហររបស់អាស៊ានលើសមុទ្រខាងកើត ធានាសន្តិ សុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាម ច្បាប់អន្តរជាតិ។
បញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំបានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីទេសចរណ៍ ប្រកបដោយចីរភាព ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិ ការជាក់ស្ដែង ប្រកបដោយបរិយាប័ន្ន និងចីរភាពរវាងអាស៊ាន និងឥណ្ឌាក្នុងដំណាក់ កាលថ្មី៕