លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបលោក Nishimura Teiichi ប្រធានសមាគមមិត្តភាពវៀតណាម-ជប៉ុន នៅតំបន់កាន់សៃ (Kansai)។ (រូបថត៖ VNA)

នៅរសៀលថ្ងៃទី ៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ ទទួលជួបលោក Nishimura Teiichi ប្រធានសមាគមមិត្តភាពវៀតណាម-ជប៉ុន នៅតំបន់កាន់សៃ (Kansai) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងជប៉ុន ដែលកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ដែលក្នុងនោះតំបន់កាន់សៃដើរតួនាទីយ៉ាងសំខាន់ក្នុងការវិនិយោគពាណិជ្ជកម្មនៅក្នុងប្រទេសវៀតណាម។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាគមមិត្តភាពវៀតណាម-ជប៉ុននៅតំបន់កាន់សៃ បន្តជំរុញឲ្យសហគ្រាសនៅក្នុងតំបន់កាន់សៃ ពង្រីកការវិនិយោគនៅប្រទេសវៀតណាម ដោយផ្តោតលើវិស័យដូចជា៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការបណ្តុះបណ្តាលធនធានមនុស្ស។ ក្នុងពេលជាមួយគ្នានេះ បង្កើនការតភ្ជាប់ទេសចរណ៍ វប្បធម៌ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន; បន្តរៀបចំពិធីបុណ្យផ្កាសាគូរ៉ានៅតាមតំបន់នានាក្នុងប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរដ្ឋអំណាចតំបន់កាន់សៃ បន្តជួយគាំទ្រ ប្រជាជនវៀតណាមចំនួន ១០ ម៉ឺននាក់នៅក្នុងតំបន់កាន់សៃផងដែរ។

ចំណែកលោក Nishimura Teiichi បានអះអាងថា សមាគមមិត្តភាពវៀតណាម-ជប៉ុននៅតំបន់កាន់សៃ នឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ ហើយរៀបចំសកម្មភាពវប្បធម៌រវាងប្រទេសទាំងពីរផងដែរ៕