លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Mitsui & Co (ជប៉ុន) លោក Tatsuo Yasunaga។ (រូបថត៖ VNA) |
ចំណែកលោកប្រធាន Tatsuo Yasunaga បានឲ្យដឹងថា នៅប្រទេសវៀតណាម សម្ព័ន្ធក្រុមហ៊ុន Mitsui មានគម្រោងវិនិយោគចំនួន ២២ លើវិស័យផ្សេងៗគ្នា ជា ពិសេសវិស័យធនធានរ៉ែ ថាមពល ឧបករណ៍ និងវាយនភណ្ឌ ដែលមានទុនវិនិយោគ សរុបប្រមាណ ១ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះខ្សែសង្វាក់គម្រោងថាមពល អគ្គីសនីនិងឧស្ម័ន Block B មានដើមទុនចំនួនជាង ៧០០ លានដុល្លារអាមេរិក។ ប្រធានសម្ព័ន្ធក្រុមហ៊ុន Mitsui មានគោលបំណងថា វៀតណាមនឹងគាំទ្រសម្ព័ន្ធក្រុម ហ៊ុនក្នុងការពង្រីកការវិនិយោគ និងអាជីវកម្មទៅក្នុងវិស័យផ្សេងទៀតនៅវៀតណាម ដូចជា៖ វារីវប្បកម្ម កែច្នៃ នាំចេញជលផល; ផលិតនិងនាំចេញគ្រាប់ឈើ; ការបណ្តុះ បណ្តាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការការងាររវាងវៀតណាម និងជប៉ុន៕

