នៅនាយកដ្ឋានសន្តិសុខស៊ើបអង្កេត ក្រសួងនគរបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា សមិទ្ធិផលរួមរបស់ប្រទេសជាតិនាពេលកន្លងមក នេះ មានការរួមចំណែកសំខាន់ៗពីកងកម្លាំងប្រដាប់អាវុធ កងកម្លាំងនគរបាល ប្រជាជន កងកម្លាំងសន្តិសុខស៊ើបអង្កេត ទូទាំងប្រទេសនិយាយរួម និងនាយកដ្ឋាន សន្តិសុខស៊ើបអង្កេតនិយាយដោយឡែក។ ដោយសង្កត់ធ្ងន់ថា ឆ្នាំនេះមានសារៈ សំខាន់ខ្លាំងណាស់ ដោយមានព្រឹត្តិការណ៍ធំៗជាច្រើនសម្រាប់ប្រទេសជាតិ លោក នាយករដ្ឋមន្ត្រីបានស្នើឱ្យនាយកដ្ឋានសន្តិសុខស៊ើបអង្កេត ក្តាប់ជាប់ស្ថានការណ៍ និង ឆ្លើយតបឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះរាល់ ហានិភ័យនានា ដោយត្រូវត្រៀមខ្លួនជាស្រេចបង្ការឱ្យបានទាន់ពេលវេលានិងពី ចម្ងាយ; សហការយ៉ាងសកម្មជាមួយអង្គការអន្តរជាតិ ដើម្បីទប់ស្កាត់ការវិវត្តដ៏ស្មុគ ស្មាញក្នុងស្ថានភាពពិភពលោក។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចុះសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់នាយកដ្ឋាននគរបាលគ្រប់គ្រងរដ្ឋបាលខាងសណ្តាប់ធ្នាប់សង្គម។ (រូបថត៖ VOV) |

