សម័យពិភាក្សាក្រោម ប្រធានបទ “សមាគមអាស៊ីអាគ្នេយ៍ (អាស៊ាន)៖ តភ្ជាប់ដើម្បីបោះជំហានទៅឆ្ងាយ”។ (រូបថត៖ TTXVN) |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវ ឈានចូលយុគសម័យដ៏ឆ្លាតវៃប្រកបដោយមហិច្ឆិតា ដោយយកវិទ្យាសាស្ត្រ បច្ចេក វិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករថ្មីដើម្បីបង្កើតរបកគំហើញ សម្រាប់កំណើនក្នុងតំបន់។ ចែករំលែកចក្ខុវិស័យអំពីអាស៊ាននាពេលអនាគត លោក នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងយុគសម័យដ៏ឆ្លាតវៃ អាស៊ានដ៏ជោគជ័យមួយ ត្រូវ ធានាយ៉ាងរឹងមាំនូវកត្តា៦យ៉ាង៖ ទាក់ទងនឹងសន្តិសុខនយោបាយត្រូវមានសន្តិភាព ស្ថិរភាព គ្មានសង្គ្រាម; ទាក់ទងនឹងសេដ្ឋកិច្ចត្រូវតែអភិវឌ្ឍន៍យ៉ាងលឿន និងប្រកប ដោយនិរន្តរភាព; ទាក់ទងនឹងវប្បធម៌ ចាំបាច់ត្រូវជំរុញឯកភាពក្នុងភាពចម្រុះ អភិវឌ្ឍន៍ អត្តសញ្ញាណអាស៊ានផង និងរក្សាអត្តសញ្ញាណរបស់សមាជិកនីមួយៗផង; ទាក់ទង នឹងបរិស្ថានត្រូវតែធានានូវការធ្វើអាជីវកម្ម និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព ការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ; ទាក់ទងនឹងសង្គមត្រូវការធានានូវវឌ្ឍន ភាពនិងសមធម៌សង្គម ការអភិវឌ្ឍដោយបរិយាប័ន្ន និងគ្មាននរណាម្នាក់ត្រូវទុកចោល នៅពីក្រោយឡើយ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (ឆ្វេង) ថ្លែងនៅសម័យពិភាក្សា។ (រូបថត៖ VOV) |
បន្ទាប់ពីព្រឹត្តិការណ៍នេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ រួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានចាកចេញពីប្រទេសស្វីស វិលត្រឡប់មកមាតុប្រទេស វិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេស ប៉ូឡូញ សាធារណរដ្ឋឆែក ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក និងជួបធ្វើការងារ ទ្វេភាគីនៅប្រទេសស្វីស៕


