ក្នុងកម្មវិធី លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សហគមន៍ជនវៀតណាមនៅបរទេស ក្នុងនោះមានសហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែកនិយាយដោយឡែក និងនៅអឺរ៉ុបទាំងមូលនិយាយរួម ជានិច្ចកាលរួមដំណើរជាមួយប្រទេសជាតិ រួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកម្មវិធី។ រូបថត៖ VOV

លោកនាយករដ្ឋមន្ត្រីបានជម្រាបជូនសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកថា គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានសម្រេចជ្រើសរើសទីក្រុង Prague ជាទីកន្លែងសម្រាប់ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលលើកដំបូងនៅបរទេស; សម្តែងការទទួលស្គាល់ និងការវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងការរួមចំណែកយ៉ាងសកម្មរបស់សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែក៕