សិក្ខាលាវិទ្យាសាស្ត្រក្រោមប្រធានបទ “៥៥ឆ្នាំនៃការអនុវត្តមរតកសាសន៍លោកប្រធានហូជីមិញក្នុងស្ថាប័នមជ្ឈិម (១៩៦៩ - ២០២៤)”។ (រូបថត៖ VOV) |
“ដោយអនុវត្តន៍មរតកសាសន៍របស់លោកប្រធានហូជីមិញ បក្សកុម្មុយនិស្ត វៀតណាមយកចិត្តទុកដាក់ពិសេសដល់ភារកិច្ចកសាង និងពង្រឹងបក្ស ដោយ ជានិច្ចកាលកំណត់ថានេះជាភារកិច្ចជាប្រចាំនិងសំខាន់បំផុត។ ក្នុងមហាសន្និបាតនានា របស់បក្ស គណៈកម្មាធិការមជ្ឈិមបានស្រាវជ្រាវ និងបំពេញបន្ថែមខ្លឹមសារកសាងបក្ស ទៅក្នុងកម្មវិធីនយោបាយ និងលក្ខ័ន្តិកៈបក្ស; ចេញផ្សាយសេចក្តីសម្រេចចិត្តឯកទេស ស្តីពីការកសាងនិងពង្រឹងបក្ស។ កសាងក្រមសីលធម៌ក្នុងបក្សដោយផ្សារភ្ជាប់ជាមួយ នឹងការកសាងវប្បធម៌នៃសុចរិតភាព ដោយចាត់ទុកវប្បធម៌សុចរិតភាពជាមូលដ្ឋានគ្រឹះ សម្រាប់កសាងមនសិការ និងសីលធម៌របស់កម្មាភិបាលនិងបក្ខជន។ ទន្ទឹមនឹងនោះ “កសាងវប្បធម៌នៃសុចរិតភាព ដើម្បី “មិនចង់បាន” អំពើពុករលួយ និងអវិជ្ជមាន។ ដើម្បីលុបបំបាត់អំពើពុករលួយ និងអវិជ្ជមានទាំងស្រុង ការកសាងវប្បធម៌នៃសុចរិត ភាពក្នុងស្មារតីដូចដែលអតីតអគ្គលេខាបក្ស លោក ង្វៀន ភូជុង តែងនិយាយថា “កិត្តិ យសគឺជាប្រការដ៏ពិសិដ្ឋនិងថ្លៃថ្នូរបំផុត” គឺជាដំណោះស្រាយជាមូលដ្ឋាន និង យូរអង្វែង”៕

