លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមនិងលោកនាយករដ្ឋមន្រ្តី លី ឈាំង។ (រូបថត៖ VOV) |
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យ ចិនបន្តបើកទ្វារទីផ្សារ សម្រាប់កសិផលប្រកបដោយគុណភាពខ្ពស់របស់វៀតណាម បង្កើតលក្ខខណ្ឌសម្រាប់ វៀតណាមក្នុងការបង្កើតស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Chongqing និង ការិយាល័យពន្លឿនពាណិជ្ជកម្មប្រចាំនៅចិន; ជំរុញគម្រោងវិនិយោគនៅវៀតណាម; ឆាប់អនុវត្តន៍ជាសាកល្បងនូវច្រកទ្វារព្រំដែនឆ្លាតវៃ; ជំរុញកិច្ចសហប្រតិបត្តិការក្នុង វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថល និង កសិកម្មបច្ចេកវិទ្យាខ្ពស់; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងទេស ចរណ៍; អនុវត្តន៍កិច្ចសហប្រតិបត្តិការឱ្យបានល្អក្នុងការបង្ការ ទប់ទល់នឹងគ្រោះមហន្ត រាយធម្មជាតិ ការផ្តល់ជំនួយសង្គ្រោះ និងការឆ្លើយតបបន្ទាន់។
(រូបថត៖ VOV) |
ភាគីទាំងពីរបានឯកភាពរួមគ្នាគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យ បានសមហេតុផល រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ ពង្រឹងបរិយាកាសអំណោយ ផលសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យ ភាគីទាំងពីរអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការយល់ដឹងរួមជាន់ខ្ពស់ និង “កិច្ច ព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហាដែនសមុទ្ររវាងវៀតណាមនិងចិន”; គោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់គ្នាទៅវិញទៅមក; លើកកំពស់ប្រសិទ្ធភាពនៃយន្តការចរចាលើបញ្ហាដែនសមុទ្រ; គ្រប់គ្រងស្ថានការណ៍នៅសមុទ្រឲ្យបានល្អ រក្សាសន្ទុះអភិវឌ្ឍន៍ស្ថិរភាព និងវិជ្ជមាននៃ ទំនាក់ទំនងទ្វេភាគី ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់៕


