អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក To Lam ថ្លែងនៅពិធីប្រគល់ពានរង្វាន់។ (រូបថត៖ VOV) |
លោកអគ្គលេខាបក្ស To Lam បានចង្អុលបង្ហាញថា សមិទ្ធិផលរបស់ប្រទេស ជាតិក្នុងរយៈពេលជិត ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មីគឺមហិមារណាស់។ យុគសម័យថ្មី កំពុងបើកអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាជាតិ។ យុគសម័យថ្មីក៏បានដាក់ចេញនូវតម្រូវ ការថ្មី និងខ្ពស់ជាងសម្រាប់សារព័ត៌មានបដិវត្តន៍ ដែលទាមទារឱ្យសារព័ត៌មានត្រូវ អភិវឌ្ឍន៍ដោយសក្តិសម ស្ទុះឈានទៅមុខជាមួយប្រទេសជាតិ សក្តិសមជាសារព័ត៌ មានប្រកបដោយលក្ខណៈវិជ្ជាជីវៈ មនុស្សសាស្ត្រ និងទំនើប។
“ភារកិច្ចសំខាន់បំផុតក្នុងឆ្នាំ ២០២៥ គឺត្រូវសម្រេចដោយជោគជ័យនូវគោលដៅ និងផែនការដែលបានដាក់ចេញ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជំហានលោតផ្លោះនៅក្នុង អាណត្តិបន្ទាប់។ ក្នុងបរិបទនោះ សារព័ត៍មានដែលសរសេរអំពីការកសាងបក្សត្រូវរួម ចំណែកយ៉ាងសកម្ម ដើម្បីជួយបក្សឱ្យកាន់តែស្អាតស្អំ រឹងមាំ សក្តិសមនឹងទំនួលខុស ត្រូវ និងបេសកកម្មប្រវត្តិសាស្ត្រក្នុងការដឹកនាំប្រទេសជាតិឱ្យរីកចម្រើនក្នុងយុគ សម័យថ្មី។ សារព័ត៌មានត្រូវច្បាមជាប់នូវភារកិច្ចនយោបាយ និងបញ្ហាសំខាន់ៗរបស់ បក្ស និងប្រទេសជាតិ ដើម្បីផ្តោតលើការឃោសនាយ៉ាងទូលំទូលាយ ស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព”៕

