លោកអគ្គលេខាបក្ស តូ ឡឹម បាន ជួបសន្ទនាជាមួយអនុប្រធានទីមួយនៃរដ្ឋសភាហ្វាំងឡង់ លោកស្រី Paula Risikko។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យរដ្ឋសភាហ្វាំងឡង់ បញ្ចេញសំឡេងជំរុញឱ្យប្រទេសចំនួន ៧ ដែលនៅសល់ក្នុងសហភាពអឺរ៉ុប (EU) ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) ដើម្បី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន EU និងហ្វាំងឡង់មកបណ្តាក់ទុន នៅវៀតណាម។ លោកអគ្គលេខាសង្ឃឹមថា រដ្ឋសភាហ្វាំងឡង់នឹងទទួលស្គាល់ និងគាំទ្រយ៉ាងសកម្មចំពោះដំណើរការកែលម្អការអនុវត្តច្បាប់ និងតម្លាភាពក្នុងការ ធ្វើអាជីវកម្មជលផលរបស់វៀតណាមនៅវេទិកាសភាអឺរ៉ុប; និងជំរុញឱ្យគណៈ កម្មការអឺរ៉ុបដក "កាតលឿង" IUU ទៅលើជលផលនាំចេញរបស់វៀតណាមក្នុងពេល ឆាប់ៗនេះផងដែរ។
ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VNA)
លោកអគ្គលេខាបក្ស តូ ឡឹម និងអនុប្រធានទីមួយនៃសភាហ្វាំងឡង់ លោកស្រី Paula Risikko បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់សភានៃប្រទេសទាំងពីរ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ ថាមពល ការអប់រំ-បណ្តុះបណ្តាល និងការផ្លាស់ប្តូរប្រជាជនជាមួយ ប្រជាជន; ជំរុញការលុបចោលរបាំងខាងនីតិវិធី បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរក្នុងការរស់នៅ សិក្សា និងធ្វើការក្នុងទឹកដី របស់គ្នាទៅវិញទៅមក។
នារសៀលថ្ងៃដដែល លោកអគ្គលេខាបក្ស តូ ឡឹម បានទទួលជួបថ្នាក់ ដឹកនាំសមាគមមិត្តភាពហ្វាំងឡង់-វៀតណាម។ នេះជាសកម្មភាពចុងក្រោយរបស់គណៈប្រតិភូក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅហ្វាំងឡង់៕