ទិដ្ឋភាពនៃទីក្រុង Kulusuk ក្នុង Greenland ប្រទេសដាណឺម៉ាក រូបថត៖ Getty/TTXVN

អញ្ជើញថ្លែងទៅកាន់អ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រី លោក Scholz បានបញ្ជាក់ថា៖ “ព្រំដែនមិនអាចផ្លាស់ទីដោយកម្លាំងបានទេ”។ លោកបានសង្កត់ធ្ងន់ថា "សម័យបច្ចុប្បន្នពោរពេញទៅដោយការលំបាក" ហើយទាមទារឱ្យមានអឺរ៉ុបនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)ដ៏រឹងមាំ។ លោកបានបន្ថែមថា៖ “ប្រទេសដាណឺម៉ាក និងប្រទេសអាល្លឺម៉ង់គឺជាដៃគូដ៏រឹងមាំ និងជាមិត្តជិតស្និទ្ធ”។

ចំណែកខ្លួនវិញ នាយករដ្ឋមន្រ្តី លោក Frederiksen បានឲ្យដឹងថា "កិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នានាំទៅរកសន្តិភាព វឌ្ឍនភាព និងវិបុលភាព” ហើយបានអំពាវនាវឱ្យមាន "ការគោរពចំពោះគំនិតនោះ"។

សូមគូសបញ្ជាក់ថា ហ្គ្រីនឡែន ជាទឹកដីស្វយ័តរបស់ដាណឺម៉ាក ស្ថិតនៅលើផ្លូវខ្លីបំផុតរវាងអឺរ៉ុបនិងអាមេរិកខាងជើង។ ទីតាំងនេះមានតួនាទីគន្លឹះចំពោះប្រព័ន្ធព្រមានមីស៊ីលផ្លោងរបស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យវាក្លាយជាអាទិភាពសម្រាប់រដ្ឋបាល លោក Trump។ លោក Trump បានចង់ឱ្យហ្គ្រីនឡែន ក្លាយជាផ្នែកនៃទឹកដីអាមេរិក ហើយមិនលើកលេងលទ្ធភាពនៃការប្រើកម្លាំងដើម្បីគ្រប់គ្រងហ្គ្រីនឡែនឡើយ។

កាលពីចុងសប្តាហ៍មុន មេដឹកនាំអឺរ៉ុបខាងជើងបានបើកកិច្ចប្រជុំ ហើយបានសង្កត់ធ្ងន់លើ "ភាពធ្ងន់ធ្ងរនៃស្ថានភាព" បន្ទាប់ពីការប្រកាសរបស់លោក Trump៕