រហូតមកដល់ពេលនេះ គ្រោះអគ្គីភ័យបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១០ នាក់ និងមនុស្សជាង ១៨០.០០០ នាក់ត្រូវជម្រៀងចេញពីផ្ទះសម្បែង។ សំណងរាប់ម៉ឺនរងការបំផ្លិចបំផ្លាញដោយសារតែភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័ស។ មកទល់ពេលនេះ ភ្លើងឆេះបានរីករាលដាលលើផ្ទៃដីប្រមាណ ១៣.៧៥០ ហិកតា។ បើតាមការប៉ាន់ប្រមាណដោយអ្នកព្យាករណ៍ឯកជន AccuWeather ការខូចខាតផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីគ្រោះមហន្តរាយនេះគឺប្រហែល ១៣៥ - ១៥០ ពាន់លានដុល្លារអាមេរិក។
ផ្ទះមួយខ្នងរងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះនៅ Pacific Palisades ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ រូបថត៖ THX/TTXVN |
ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ នៅពេលដែលភ្លើងឆេះរាលដាលយ៉ាងឆាប់ រហ័ស ដោយសារខ្យល់បក់ខ្លាំង ដែលមានល្បឿនរហូតដល់ ១៦០ គីឡូម៉ែត្រ ក្នុងមួយម៉ោង បំផ្លាញតំបន់ព្រៃឈើជាង ១៦.០០០ ហិកតា និងតំបន់លំនៅ ដ្ឋាន។ ទីតាំងសំខាន់ៗជាច្រើនរបស់ទីក្រុង Los Angeles រួមទាំង Hollywood Walk of Fame, Hollywood Bowl និងផ្ទះរបស់អ្នកល្បីៗនៅ Malibu ត្រូវបានខូច ខាតយ៉ាងធ្ងន់ធ្ងរ។ អ្នកពន្លត់អគ្គីភ័យមកពីរដ្ឋចំនួន ៦ ផ្សេងទៀតត្រូវបានបញ្ជូន ទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ខណៈដែលអ្នកពន្លត់អគ្គីភ័យ ១,០០០ នាក់មកពី ២៥០ អង្គភាពផ្សេងទៀតកំពុងត្រូវបានបញ្ជូនពីភាគខាងជើងទៅភាគខាងត្បូងនៃរដ្ឋ កាលីហ្វ័រញ៉ា។
ប្រធានាធិបតី លោក Joe Biden បានលុបចោលការធ្វើដំណើរទៅកាន់ ប្រទេសអ៊ីតាលី ដើម្បីផ្តោតលើការដឹកនាំការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ នេះ។ នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី ៨ ខែមករា តាមម៉ោងក្នុងស្រុក អ្នកនាំពាក្យសេតវិមានបានឲ្យដឹងថា លោកប្រធា នាធិបតី Biden បានប្រកាសថាភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាជាគ្រោះ មហន្តរាយដ៏ធំមួយ ហើយបានស្នើសុំឱ្យរដ្ឋាភិបាលសហព័ន្ធដាក់ពង្រាយផ្នែក ហិរញ្ញវត្ថុ និងធនធានមនុស្សដើម្បីជួយដល់រដ្ឋកាលីហ្វ័រញ៉ាក្នុងការជម្នះផល វិបាកនៃភ្លើងឆេះព្រៃដែលបានឆាបឆេះផ្ទុះឡើងនៅថ្ងៃទី៧ ខែមករា។ មេដឹកនាំ រូបនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលប្តេជ្ញាធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីគ្រប់គ្រងភ្លើងឆេះ និងស្តារអាយុជីវិតដល់សហគមន៍ដែលរងផលប៉ះ ពាល់។
ក្រុមអ្នកព្យាករណ៍បានឲ្យដឹងថា ស្ថានភាពស្ងួត និងខ្យល់ខ្លាំងត្រូវបាន គម្រោងថា នឹងបន្តរហូតដល់ថ្ងៃទី ១០ ខែមករា ដោយបន្តគំរាមកំហែងដល់ តំបន់នេះ៕

