កាលពី ថ្ងៃទី ២៣ ខែមករា ភ្លើងឆេះព្រៃថ្មីមួយបានឆាបឆេះឡើងនៅភាគខាងជើង ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បន្ទាប់មកបានរីករាលដាល យ៉ាងឆាប់រហ័សលើផ្ទៃដី ៣៨ គីឡូម៉ែត្រការ៉េ ដោយសារតែមានខ្យល់បក់ខ្លាំង និង គុម្ពោតស្ងួតជាច្រើន។
ភ្លើងឆេះថ្មីនេះត្រូវបានឈ្មោះថា Hughes មានចម្ងាយប្រហែល ៨០ គីឡូម៉ែត្រ ពីភាគខាងជើងនៃទីក្រុង Los Angeles ដែលបានបង្កឡើងសម្ពាធបន្ថែមទៅលើ កម្លាំងពន្លត់អគ្គីភ័យ ដែលកំពុងត្រូវធ្វើការយ៉ាងដុតដៃដុតជើងដើម្បីគ្រប់គ្រងភ្លើងឆាបឆេះ ដ៏ធំចំនួនពីរនៅក្នុងតំបន់ទីក្រុងនេះ។
អាជ្ញាធរមូលដ្ឋានបានចេញបទបញ្ជាជម្លៀសជាបង្ខំសម្រាប់មនុស្សប្រហែល ៣១ ពាន់នាក់។ ក្រៅពីនោះ មនុស្សប្រហែល ២៣ ពាន់នាក់ផ្សេងទៀតក៏ទទួលអនុសាសន៍ ឱ្យជម្លៀសចេញផងដែរ៕
