បន្ទាប់ពីសាលាឧទ្ធរណ៍ទីក្រុងប៉ារីសកាលពីថ្ងៃទី ២២ ខែសីហា បានចេញសាលក្រមច្រានចោលពាក្យបណ្តឹងរដ្ឋប្បវេណីរបស់លោកស្រី Tran To Nga ជនជាតិ បារាំងដើមកំណើតវៀតណាម ដែលប្តឹងសាជីវកម្មគីមីអាមេរិកចំនួន ១៤ ពីបទផ្គត់ផ្គង់ ដល់កងទ័ពប្រទេសនេះនូវជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន ដើម្បីប្រើប្រាស់ ក្នុងសង្គ្រាមវៀតណាម ទីភ្នាក់ងារសារព័ទ៌មាន វិទ្យុ និងទូរទស្សន៍ជាច្រើននៅបារាំង ដូចជា៖ AFP, RFI, TV5Monde, France 24, Le Monde… បានចុះផ្សាយព័ត៌មាន ជាបន្តបន្ទាប់ ហើយបញ្ជាក់សារជាថ្មីនូវការតស៊ូដើម្បីយុត្តិធម៌របស់លោកស្រី Tran To Nga។
សារព័ត៌មានបារាំងបានចុះផ្សាយព័ត៌មានជាបន្តបន្ទាប់ ហើយបញ្ជាក់សារជាថ្មីនូវការតស៊ូដើម្បីយុត្តិធម៌របស់លោកស្រី Tran To Nga។ (រូបថត៖ VNA) |
ក្នុងពេលជាមួយគ្នានោះ សមាជិកព្រឹទ្ធសភាកិត្តិយស Hélène Luc ប្រធានកិត្តិ យសនៃសមាគមមិត្តភាពបារាំង-វៀតណាម បានសង្កត់ធ្ងន់ថា ការតស៊ូដើម្បីយុត្តិធម៌ របស់លោកស្រី Tran To Nga គឺមានសារៈសំខាន់ណាស់ ពីព្រោះ "វាចាំបាច់សម្រាប់ អ្នកទាំងអស់ដែលបានស្លាប់ អ្នកដែកកំពុងស៊ូទ្រាំនឹងពិការភាព ដែលរារាំងពួកគេមិន ឱ្យរីករាយនឹងជីវិត សម្រាប់កុមារដែលបានកើតមកដោយពិការភាព ហើយជាទីបំផុត គឺដើម្បីការពារកុំឱ្យរឿងនេះកើតឡើងកាន់តែច្រើនចំពោះមនុស្សជាតិ”៕

