គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី១៤ មេសា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន៣នាក់បន្ថែមទៀត ដែលជាករណីនាំចូលពីបរទេសនៅខេត្ត Khanh Hoa ដូច្នេះបរិមាណករណីឆ្លង កូវីដ ១៩ សរុបនៅវៀតណាមបានឡើងដល់ទៅចំនួន ២៧១៧ នាក់។ ក្នុងនោះ ករណីបានជាសះស្បើយ មានចំនួន ២៤៤៥ នាក់ ខណៈ ដែលករណីស្លាប់ ៣៥ នាក់។
គិតត្រឹមវេលាម៉ោង១៦ថ្ងៃទី១៣ មេសា វៀតណាមបានចាក់វ៉ាក់សាំងការពារ កូវីដ ១៩ វគ្គទី១ ជូនប្រជាពលរដ្ឋមានចំនួនជាង៦ម៉ឺននាក់នៅតាមខេត្ត ក្រុងចំនួន១៩។ នាបច្ចុប្បន្ន តំបន់ជាច្រើនបានត្រៀមផែនការលម្អិតអំពីការចាក់វ៉ាក់សាំងវគ្គទី២ផងដែរ៕