នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ប្រធានអាស៊ានឆ្នាំ ២០២៥ ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (រូបថត៖ Lai Hoa/VOV) |
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានស្វាគមន៍ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូអាស៊ាន រួមមាន៖ ព្រះមហាក្សត្រប្រ៊ុយណេ; ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ទីម័រខាងកើត ប្រេស៊ីល អាហ្វ្រិកខាងត្បូង; នាយករដ្ឋមន្ត្រីនៃប្រទេសថៃ សិង្ហបុរី កម្ពុជា ឡាវ វៀតណាម កាណាដា; ប្រធានក្រុមប្រឹក្សាអឺរ៉ុប អគ្គលេខាធិការអង្គការសហប្រជាជាតិ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែតុលា រួមមានកិច្ចប្រជុំជិត ២០ និងសកម្មភាពកម្រិតខ្ពស់។ តាមគម្រោង ថ្នាក់ដឹកនាំនឹងចុះហត្ថលេខា អនុម័ត និងទទួលស្គាល់ឯកសារជិត ៨០ ច្បាប់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូរបស់ខ្លួនក្នុងវិស័យអាទិភាពជាច្រើន ជាពិសេសសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕

