នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើក ទី៣។ (រូបថត៖ VNA) |
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យ បណ្តាប្រទេសអាស៊ានផ្តោត លើការអនុវត្តដំណោះស្រាយតាមរយៈ “ការបង្កើនចំនួន ៣” រួមមាន៖ បង្កើនការយល់ ដឹង និងការគិតគូរអំពីតួនាទីរបស់ស្ត្រី ជំរុញគោលនយោបាយខ្លាំងជាងមុន ដើម្បី លើកទឹកចិត្តឱ្យមានការចូលរួមស្មើភាពរបស់ស្ត្រីលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ ត្រូវ កែលម្អ សុក្រិតហេដ្ឋារចនាសម្ព័ន្ធ កសាងប្រព័ន្ធសុខាភិបាលនិងថែទាំសុខភាពសាធា រណៈប្រកបដោយគុណភាព ជាពិសេសនៅតំបន់ក្រីក្រ តំបន់ឆ្ងាយដាច់ស្រយាល ព្រម ទាំងបន្តផ្លាស់ប្ដូរថ្មី និងកែលម្អស្ថាប័ន និងគោលនយោបាយដោយផ្អែកលើការជំរុញ សមភាពយេនឌ័រ និងសម្របខ្លួនទៅនឹងភាពចាស់ជរានៃចំនួនប្រជាជនយ៉ាងឆាប់ រហ័ស និងការប្រែប្រួលអាកាសធាតុ។ ប្រទេសនានាក៏ត្រូវបង្កើនការវិនិយោគលើ ការបណ្តុះបណ្តាលធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្មករ បង្កើនការ កៀរគរធនធានពីសង្គមទាំងមូល ទាក់ទាញការវិនិយោគឯកជន និងចាត់ទុកការវិនិ យោគឯកជនជាកត្តាសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយពង្រឹង កិច្ចសហប្រតិបត្តិការ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករផងដែរ៕

